សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ ប្រកាសនាថ្ងៃទី២២ កក្កដាថា បញ្ជូនភ្នាក់ងារសហព័ន្ធ ច្រើននាក់ថែមទៀតទៅកាន់ទីក្រុងស៊ីកាហ្កោ ក្រោយការលេចជាថ្មីនៃ
អំពើហិង្សាក្នុងទីក្រុងធំទី៣នោះរបស់សហរដ្ឋអាមេរិក ក៏ទោះបីមានការប្រឆាំងជំទាស់របស់អភិបាលក្រុងនេះជាអ្នកប្រជាធិបតេយ្យក៏ដោយ ។
រងការរិះគន់ដ៏ខ្លាំងចំពោះការគ្រប់គ្រងការឆ្លងរាលដាលនៃវីរុស COVID-19 មិនបាន លោក
ត្រាំ បានធ្វើយុទ្ធនាការផ្ដោតជាពិសេសលើការស្ដាររបៀបរៀបរយឡើងវិញនៅទីក្រុងជាច្រើន ។ ប្រឈមមុខនឹងការកើនឡើងនៃឧក្រិដ្ឋកម្មក្នុងទីក្រុងធំៗដូចជាក្រុងញូវយ៉ក ស៊ីកាហ្គោហ្វីឡា
ដែលហ្វីយ៉ា ឡូសអេនចឺឡេស អាត្លង់តារបាល់ទីម័រ លោកត្រាំបានទម្លាក់ការទទួលខុសត្រូវលើពួកអ្នកប្រជាធិបតេយ្យដោយចោទប្រកាន់ថាមានភាពកំសោយ ។
នៅសេតវិមានលោកត្រាំថ្លែងថា ខ្ញុំសូមប្រកាសពីការបង្កើនកម្លាំងប៉ូលិសសហព័ន្ធក្នុងចំណោមប្រជាជនដែលរងការប៉ះពាល់ដោយឧក្រិដ្ឋកម្មហិង្សា ។

ចំណែកនៅទីក្រុងព័រឡែនវិញ បាតុកម្មនៅបន្តដោយគេមានការក្ដៅក្រហាយចំពោះការបញ្ជូនកងកម្លាំងសហព័ន្ធបន្ថែមទៅកាន់ទីនោះ ដែលលោកត្រាំថា ដើម្បីធ្វើឲ្យមានភាពស្ងប់ស្ងាត់ឡើងវិញ ។ តាមវីដេអូជាច្រើនផ្សាយតាមបណ្ដាញសង្គមគេឃើញបណ្ដាភ្នាក់ងារសហព័ន្ធ ស្លៀកពាក់ឯកសណ្ឋានយោធា ប្រើរថយន្តតាមចាប់ពួកបាតុករ ។ បាតុករច្រើនពាន់នាក់ប្រមូលផ្ដុំគ្នារាល់យប់នៅក្រុងព័រឡែន ហើយការប៉ះទង្កិចគ្នាតែងកើតមានជាមួយបណ្ដាភ្នាក់ងារសហព័ន្ធ ។
ប៉ូលិសសហព័ន្ធបានប្រើឧស្ម័នបង្ហូរទឹកភ្នែកគ្រាប់កៅស៊ូឬគ្រាប់បែកធ្វើឲ្យហឹងត្រចៀកដើម្បីបំបែកពួកបាតុករ ។ ពួកអ្នកតវ៉ាបានគប់ដុំថ្ម និងដបសំដៅកងកម្លាំងប៉ូលិស ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ