ប្រទេសអង់គ្លេស ៖ ក្រុមកាំភ្លើងធំ Arsenal បានបង្ហាញឯកសណ្ឋានក្នុងផ្ទះថ្មីរបស់ពួកគេជាផ្លូវការ មុនពេលយុទ្ធនាការរដូវកាល ២០២០-២១។

សូមបញ្ជាក់ថាឯកសណ្ឋានថ្មីនេះ នឹងត្រូវពាក់ជាលើកដំបូងសម្រាប់ក្រុម Arsenal ក្នុងការប្រកួតតទល់ជាមួយក្រុម Watford នៅថ្ងៃអាទិត្យសប្តាហ៍នេះ ដែលជាជំនួបចុងក្រោយក្នុងក្របខណ្ឌ Premier League រដូវកាល ២០១៩-២០ ។

វាក៏ត្រូវបានរចនាឡើងដោយក្រុមហ៊ុន Adidas ជាពិសេសដើម្បីគោរពដល់រដូវកាល ដែលមានភាពលេចធ្លោរបស់កាភ្លើងធំ Arsenal នៅទសវត្សឆ្នាំ១៩៣០-៤០ និងឱ្យទាន់សម្រាប់ការប្រកួតរវាងក្រុម Arsenal នឹងក្រុម Chelsea ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ដែកត្រូវធ្វើឡើងនៅកីឡដ្ឋាន Wembley នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ខាងមុខ៕ (ដកស្រង់ចេញពី Dailymail)




ចែករំលែកព័តមាននេះ