ប្រទេសចិន ៖ ប្រទេសចិនកាលពីថ្ងៃទី២៣កក្កដាបានបាញ់បញ្ជូនយានមួយ ដែលនឹងហោះហើរក្នុងចម្ងាយដ៏ឆ្ងាយរហូតដល់ភពព្រះអងា្គរ៍ ខណៈកំពុងមានជម្លោះខាងការទូតនិងបច្ចេកវិទ្យាជាមួយសហរដ្ឋអាមេរិក។

យាននោះត្រូវបាញ់បញ្ជូនដោយកាំជ្រួច LONGUE MARCHE 5ដែលហោះចេញពីពពកផ្សែងដ៏ក្រាស់ពីមជ្ឈមណ្ឌលបាញ់បង្ហោះWENCHANGលើកោះហៃណាន់។ យាននោះនឹងទៅដល់ភពព្រះអង្គារ៍មុនឆ្នាំ២០២១។ ដំបូងវាត្រូវធ្វើការហោះហើរ ប្រមាណជា៧ខែឆ្ពោះទៅកាន់ភពក្រហម។ ចម្ងាយផ្លូវមានប្រមាណជា៥៥លានគីឡូម៉ែត្រ គឺ១.៤០០ដងជុំវិញពិភពលោក។

ចិនសង្ឃឹមថាក្នុងបេសកកម្មទៅកាន់ភពព្រះអង្គារ៍នោះ ពេលយានទៅដល់តារាវិថីនៃភពនេះ អាចទម្លាក់រ៉ូបូទូរបញ្ជាមួយ ដើម្បីអាចធ្វើការវិភាគនានាពីផ្ទៃនៃភពនោះ។ ក្នុងករណីទទួលបានជោគជ័យ បេសកកម្មនោះនឹងនាំឲ្យកិត្យានុភាពចិនកាន់តែលេចធ្លោរ ប្រឈមមុខនឹងអាមេរិក៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)



ចែករំលែកព័តមាននេះ