រាជធានីភ្នំពេញ ៖ ស្រីស្អាត មាន សូនីតា ដែលមានរហ័សនាម «រាជនីក្រម៉ា» បានព្រមានម្ចាស់ផេកមួយចំនួនដែលបានយករូបរបស់នាងទៅកាត់.ត យ៉ាងអាក្រក់ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់នាងធ្ងន់ធ្ងរ ថា ម្ចាស់ផេកត្រូវចេញមុខបកស្រាយជាបន្ទាន់ និងត្រូវធ្វើការសុំទោសរូបនាងជាសាធារណៈ បើមិនដូច្នោះទេ រូបនាងនឹងរៀបចំពាក្យបណ្តឹងប្តឹងបុគ្គលដែលបានបំពានកិត្តិយសរបស់នាង ។

តាមរយៈការ Live វីដេអូ កាលពីរាត្រីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញនេះ ។ ដែលមានអ្នកទស្សនារាប់ពាន់នាក់ តារាសម្តែងនាង មាន សូនីតា ធ្វើអោយមហាជន និងអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីនាងបានលាតត្រដាងថា មានផេកមួយចំនួនបានយករូបនាងទៅកាត់តរបៀបជារូបអាសអាភាស និងសរសេរពាក្យសម្តីមិនសមរម្យ ប្រមាថដល់កិត្តិយសរបស់នាងយ៉ាងធ្ងន់ធ្ងរ ។

ក្រោយពីស្វែងរកជំនួយ និងស្រែកហៅអោយមហាជន អ្នកគាំទ្រ និងអ្នកលេងបណ្តាញសង្គមអោយជួយ Report ម្ទាស់ផេក ដែលបានយករូបនាងទៅកាត់តដោយគ្មានការអនុញ្ញាតរួចមក រាជនីក្រមារូបនេះក៏បានប្រកាសថា នាងមានវិធានការទៅលើបុគ្គលម្នាក់ដោយត្រូវចេញមុខមកស្រាយជាបន្ទាន់ និងធ្វើការសុំទោសរូបនាង ខណៈអ្នកគាំទ្រតារាស្រីរូបនេះបានស្នើនាងថា គួរតែដាក់ពាក្យបណ្តឹងទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាតែម្តងទៅ ។

កញ្ញា មាន សូនីតា តាមរយៈការ Live វីដេអូកាលពីយប់មិញនេះបានលើកឡើងយ៉ាងច្បាស់ៗថា « ខ្ញុំសូមអោយម្ទាស់ផេក ដែលបានយករូបខ្ញុំទៅកាត់តជារូបអាសអាភាសនោះចេញមុខមកតទល់ជាមួយនឹងនាងខ្ញុំ ហើយមួយវិញទៀត ចេញមុខជាសូមទោសនាងខ្ញុំជាសាធារណៈ ។ បើមិនដូច្នេះទេ នាងខ្ញុំនឹងធ្វើការបន្តឹងទៅតាមផ្លូវច្បាប់» ។

រីឯចំពោះមូលហេតុ ដែលធ្វើអោយរូបនាង មានការខ្លាំងសម្បារជាខ្លាំងទៅលើម្ទាស់ផេកនោះ ពីព្រោះម្ទាស់ផេកនោះមិនបានផ្តល់កិត្តិយសដល់រូបនាង ក្នុងនាមជាស្ត្រីម្នាក់ ដែលហ៊ាន និងប្រមាថដល់រូបនាងដែលជាអ្នកសិល្បៈមួយរូប ដោយយករូបនាងទៅកាត់.ត ក្នុងន័យមើលងាយ និងប្រមាថដល់រូបនាងផ្ទាល់ ។

យ៉ាងណាមិញមកដល់ត្រឹម ព្រឹកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២០នេះ មិនទាន់មានការបកស្រាយ និងចេញមុខម្ទាស់ផេកថា ជានរណនោះទេ ប៉ុន្តែនៅក្នុងការឡាយរបស់កញ្ញាមាន សូនីតា នាងបានបញ្ជាក់យ៉ាងច្បាស់ៗថា រូបនាង បានស្គាល់ពីមុខមាត់របស់ម្ទាស់ផេកនោះហើយ គ្រាន់តែនាងចង់អោយបុគ្គលនោះចេញមុខបកស្រាយទៅដល់រូបនាងជាមុនសិន ៕

ចែករំលែកព័តមាននេះ