ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់រំលោភ​កូនស្រី​ចុង​បាន​សម្រេច​ នៅ​ពេល​ប្រពន្ធ​មិន​នៅផ្ទះ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កម្លាំង​នគរបាល​ប៉ុ​ស្តិ៍​រដ្ឋបាល​ផ្សារ​ចាស់​ ឃាត់ខ្លួន​បុរស​ម្នាក់ ​ក្រោយ​ពី​ប្រពន្ធ​របស់ខ្លួន​ដាក់​ពាក្យ​ប្តឹងចោទប្រកាន់​ថា​ បាន​រំលោភ​កូនស្រី​ចុង​ បាន​សម្រេច ​កាលពី​វេលា​ម៉ោ​ង​១​រំលង​អាធា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៥​ ស្ថិត​នៅផ្ទះ​លេខ​៥៨​អឺ​២ ផ្លូវ​លេខ​១១៨ ភូមិ​២ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ ខណៈ​ពេល​ដែល​ប្រពន្ធ ទៅ​ធ្វើការ​បាត់ ​។

មន្ដ្រី​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដូនពេញបាន​បន្ដ​ទៀត​ថា ជនសង្ស័យ​ឈ្មោះបូ​រិ​ន សារូ អាយុ២៦​ឆ្នាំ មុខរបរ ​ជា​អ្នក​បើករថយន្ដ​តាក់ស៊ី ស្នាក់​នៅផ្ទះ​ជួល​ខាងលើ បាន​ចាប់រំលោភ​កូនស្រី​ចុង អាយុ​១៦​ឆ្នាំ រហូត​បាន​សម្រេច​ ។
  
យោង​តាម​ពាក្យបណ្តឹង​របស់​ក្មេង​ស្រី​រង​គ្រោះ ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា​ ​កាលពី​វេលា​ម៉ោង​១១យប់ ​ថ្ងៃ​ទី​១៤ ខែមករា ខណៈ​ដែល​នាង​កំពុង​ដេក​ នៅ​ក្នុង​បន្ទប់ បុរស​ជា​ឪពុកចុង បាន​យកដៃ​ទៅ​ច្របាច់​ដោះ​ខាងស្ដាំ​ ពេល​នោះ​នាង​ក៏​បាន​ស្រែក​ ឱ្យ​យកដៃ​ចេញ​ តែ​ឪពុកចុង​គំរាមរ​ហូ​ត ហើយ​នាងយក​ភួយ​ដណ្ដប់​ដេក​លង់លក់​ដល់​ម៉ោង​១ ​រំ​លង​អាធា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ​ខែមករា ក៏​ត្រូវ​ឪពុកចុង​ចាប់រំលោភ​បានសម្រេច​តែ​ម្ដង ​។ ​ក្រោយ​ពី​រំលោភ​ហើយ​ ឪពុកចុង​បានគំរាម​នាង​មិន​ឱ្យ​និយាយ​រឿងថោកទាប​មួយ​នេះ ប្រាប់​ទៅ​ម្ដាយ​របស់​ខ្លួននោះ​ឡើយ បើ​មិន​ដូច្នេះ​ទេ​ នឹង​សម្លាប់​ចោលតែ​ម្ដង ។
ដោយសារ​តែ​មិន​អាច​ទ្រាំ​នឹង​ការឈឺចាប់​នូវ​ទ​ង្វើ​ពី​សំណាក់​ឪពុកចុង​របស់​ខ្លួន ​នាងក៏បាន​ទូរស័ព្ទ​ប្រាប់​ទៅម្ដាយបង្កើត ដែល​កំពុងធ្វើការ​នៅ​ហាង​បារាំងមួយកន្លែង ។
   
ស្ត្រី​ជា​ម្តាយ​បាន​និយាយ​ឲ្យ​សមត្ថកិច្ច​ដឹង​ថា​ ​ពេល​ដែល​ដឹង​រឿង​ថា ​ឪពុកចុង(ត្រូវជាប្ដី​របស់​ខ្លួន)​ចាប់រំលោភ​កូនស្រី​របស់​ខ្លួន​ភ្លាម​ៗ​នោះ​ គាត់​បាន​ស្រូត​មកផ្ទះ ហើយ​ដាក់​ពាក្យបណ្ដឹង​ទៅ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ចាស់ រួចហើយ​ក៏​ណាត់​ជាមួយ​ប្ដី​ហេងស៊យ​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ ទី​១៥ ខែមករា ក្បែរ​ផ្សារ​រាត្រី រួច​ក៏​ឃាត់ ខ្លួន​ប្រគល់​ឱ្យ​នគរបាល​តែ​ម្ដង ដើម្បី​ចាត់ការ​តាម​ច្បាប់ ​។

បុរស​ជា​ឪពុកចុងចាប់រំលោភ​កូនស្រីប្រពន្ធ​របស់​ខ្លួន ត្រូវ​បាន​ឃាត់ខ្លួន​កាលពីព្រឹក ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៥ ហើយបច្ចុប្បន្នត្រូវ​បាន​ឃុំខ្លួន​នៅ​អធិការដ្ឋាននគរបាល​ខណ្ឌដូនពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ ផ្ដន្ទាទោសតាម​ផ្លូវច្បាប់ ៕