ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Beckham និយាយ​យ៉ាង​ឡូយ ក្រោយ​​​ក្លិប​ថ្មី​របស់​ខ្លួន​ចាញ់​៥​ប្រកួត​ជាប់​គ្នា​នៅ MLS

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្លិប​ថ្មី Inter Miami របស់​អតីត​ខ្សែបម្រើ​ជម្រើសជាតិ​អង់គ្លេស David Beckham ក្រោម​ការ​ដឹកនាំ​ពី​គ្រូបង្វឹក Diego…

សហរដ្ឋអាមេរិក ៖ ក្លិប​ថ្មី Inter Miami របស់​អតីត​ខ្សែបម្រើ​ជម្រើសជាតិ​អង់គ្លេស David Beckham ក្រោម​ការ​ដឹកនាំ​ពី​គ្រូបង្វឹក Diego Alonso បាន​ចាប់ផ្តើម​សករាជ​ថ្មី​របស់​ខ្លួន មិន​ទទួល​បាន​ជោគជ័យ បន្ទាប់​ពី​ចាញ់ ៥​ប្រកួត​ជាប់​គ្នា​ក្នុង​ក្រប​ខណ្ឌ​លី​គ​កំពូល​អា​មេ​រិ​ក (MLS) រដូវ​កាល​២០២០​។

បន្ទាប់​ពី​ទទួល​រង​បរាជ័យ​សម្រាប់​ការ​ចាប់ផ្តើម​លើក​ដំបូង​របស់​ខ្លួន លោក David Beckham ដែល​ជា​ប្រធាន​ក្លិប Inter Miami បាន​សរសេរ​នៅ​លើ​បណ្តាញ Instagram របស់​ខ្លួន​ថា «​ពេល​ខ្លះ​ផ្លូវ​គឺ​នៅ​វែង​ឆ្ងាយ ហើយ​អ្នក​ត្រូវការ​ដកដង្ហើម​វែង​ៗ​ដើម្បី​សម្រេច​គោលដៅ​។ សូ​ម្បី​តែ Manchester United, Real Madrid, La Liga និង Premiership មិន​ត្រូវ​បាន​បង្កើត​ឡើង ហើយ​រីក​ចំរើន​ក្នុង​រយៈពេល​មួយ​ថ្ងៃ​នោះ​ទេ​»​។

បុរស​វ័យ ៤៥​ឆ្នាំ​រូប​នេះ បាន​បន្ថែម​ទៀត​ថា «​កីឡាករ​និង​ក្លិប​ត្រូវការ​ពេលវេលា​ដើម្បី​អភិ​វ​ឌ្ឈ​។ វា​ជា​ការ​សំខាន់​ណាស់ ដែល​ត្រូវ​ចំណាយពេល​ឆ្លុះ​បញ្ចាំង​ពី​អ្វីមួយ ដែល​យើង​សម្រេច​បាន​។ ខ្ញុំ​មាន​មោទនភាព​ចំពោះ​ក្រុម​របស់ខ្ញុំ​, ក្លិប និង​អ្នកគាំទ្រ​ដ៏​អស្ចារ្យ​ដែល​យើង​មាន​។ ការ​អត់ធ្មត់​គឺជា​គុណធម៌​មួយ​»​។

សូម​បញ្ជាក់​ថា​ក្រុម Inter Miami បាន​ធ្លាក់​ចេញពី​ការ​ប្រកួត​ដណ្តើម​ពានរង្វាន់ MLS រដូវ​កាល​នេះ បន្ទាប់​ពី​បញ្ចប់​ទៅ​នៅ​ចំណាត់ថ្នាក់​បាត​តារាង​ក្នុង​ពូ​ល​ភាគ​ខាងកើត (Eastern Conference)៕ (​ដកស្រង់​ចេញពី Talksport)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ