សហរដ្ឋអាមេរិក ៖ ក្នុងអត្ថបទមួយចេញផ្សាយកាលពីថ្ងៃទី២០ កក្កដា កាសែតវ៉ាស៊ិនតោនប៉ុស្តិ៍សរសេរថា សហរដ្ឋអាមេរិកបានទទួលបរាជ័យដ៏អស្ចារ្យក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស COVID-19 មកពីចម្លើយតបប្រឆាំងការឆ្លងអសកម្ម ។
ក្រោមចំណងជើងថា វិបត្តិដែលធ្វើឲ្យពិភពលោកក្ដុកក្ដួលៈ ចម្លើយតបរបសអាមេរិកចំពោះវីរុស COVID-19 កាសែតនោះរៀបរាប់ថា ការឆ្លងរាលដាលនៃវីរុសបានបង្កើតការប្រេះឆាររបស់ប្រជាជាតិមួយ ដែលចាប់តាំងពីយូរមកហើយមានមោទនភាពដោយសារតែសម្ថភាពក្នុង
ការប្រឈមមុខជាមួយគ្រោះមហន្តរាយនានា ។
យោងតាមបណ្ដាអ្នកជំនាញការសហរដ្ឋអាមេរិកកំពុងរំកិលខ្លួនខិតទៅជិតចំណុចមួយនៃភាពក្រឡាប់ចាក់ដោយបណ្ដាប្រព័ន្ធសុខាភិបាលសាធារណៈអាចនឹងចាប់ផ្ដើមរង្គោះរង្គើរ ។ ផ្ទុយពីប្រទេសជាច្រើន ដែលទទួលបានជោគជ័យក្នុងការជម្នះសភាពការណ៍នៃការឆ្លងរាលដាលរបស់វីរុស សហរដ្ឋអាមេរិកបែរជាធ្លាក់ក្នុងសភាពការណ៍អាសន្ននៃការឆ្លងរាលដាលកាន់តែខ្លាំងនៃ
វីរុស ហើយចំនួនអ្នកស្លាប់កើនកាន់តែច្រើន ។
អត្ថបទនោះបន្តថា ភាពអសកម្មក្នុងការទប់ទល់នឹងវីរុស មិនមែនជារឿងចៃដន្យមួយឡើយ តែមកពីការប្រយុទ្ធរបស់អាមេរិកប្រឆាំងវីរុសបង្ហាញយ៉ាងច្បាស់ពីការមិនចេះសហការគ្នារបស់រដ្ឋអំណាចបច្ចុប្បន្នភាពខ្សោយនៃការវិនិយោគក្នុងផ្នែកសុខាភិបាលសាធារណៈ និងវិសមភាពខាងសង្គម-សេដ្ឋកិច្ចនិងពូជសាសន៍ ដែលនាំឲ្យមនុស្សដែលក្រីក្រច្រើនលាននាក់ត្រូវធ្លាក់ខ្លួនឈឹ និងស្លាប់ ។
កាសែតនោះបានដកស្រង់សម្ដីរបស់លោកស្រី BETH CAMRRON អតីតនាយិកាសំខាន់នៃការិយាល័យសន្តិសុខសុខាភិបាលពិភពលោក និងកិច្ចការពារជីវវិទ្យានៃក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានដែលថ្លែងថា អាមេរិកមិនបានសាកល្បងបញ្ចេញប្រតិកម្មដោយពិតប្រាកដមួយឡើយ ។
ក្រៅពីការគិតខុសធំៗដែលផ្ដោតតែលើការប្រញាប់ស្ដារសេដ្ឋកិច្ច រដ្ឋាភិបាលអាមេរិក ក៏ធ្វើការខិតខំប្រឹងប្រែងដើម្បីសម្រាលការគំរាមកំហែងនៃវីរុសបំផ្លាញរបកគំហើញខាងវិទ្យាសាស្ត្រនិងបំបែកសាធារណៈមតិ ។ ការបដិសេធ របក គំឃើញខាង វិទ្យា សាស្ត្របានផ្ដល់កំណើតនូវទ្រឹស្ដីដែលថាបណ្ដាអ្នកជំនាញការភូតកុហកក្រោមកម្មវិធីនយោបាយមួយ ៕ ដកស្រង់ចេញពីវេបសាយ ៖ xinhuanet (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ