ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​ខ្ពស់​មែន​! ខំ​​លាក់​ក្នុង​គ្រាប់​កាហ្វេ​កុំ​ឱ្យ​គេ​ដឹង តែ​ចប់​ត្រឹម​អាកាស​យាន​ដ្ឋាន​​​(​វី​ដេ​អូ​)

4 ឆ្នាំ មុន

អ៊ី​តា​លី ៖ អ្នក​ជួញដូរ​គ្រឿងញៀន តែងតែ​ស្វែងរក​មធ្យោបាយ​ដែល​មាន​ភាព​ប៉ិន​ប្រសប់ ដើម្បី​ឱ្យ​គ្រឿងញៀន​របស់​ពួក​គេ​អាច​ឆ្លងកាត់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត ហើយ​ពេល​ខ្លះ​ពួក​គេ​ពិតជា​មានការ​ច្នៃប្រឌិត​យ៉ាង​ខ្លាំង ដែល​យើង​នឹក​ស្មាន​មិន​ដល់​ឡើយ​។ តាម​ប្រភព​ព័ត៌មាន Oddity Central…

អ៊ី​តា​លី ៖ អ្នក​ជួញដូរ​គ្រឿងញៀន តែងតែ​ស្វែងរក​មធ្យោបាយ​ដែល​មាន​ភាព​ប៉ិន​ប្រសប់ ដើម្បី​ឱ្យ​គ្រឿងញៀន​របស់​ពួក​គេ​អាច​ឆ្លងកាត់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត ហើយ​ពេល​ខ្លះ​ពួក​គេ​ពិតជា​មានការ​ច្នៃប្រឌិត​យ៉ាង​ខ្លាំង ដែល​យើង​នឹក​ស្មាន​មិន​ដល់​ឡើយ​។

តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា ការ​យកចិត្តទុកដាក់​របស់​មន្ត្រី​ប៉ូលិស​គយ​អ៊ី​តា​លី នៅ​អាកាសយានដ្ឋាន Malpensa ថ្មី​ៗ​នេះ បាន​ចាប់​ជាប់​នូវ​បុរស​ម្នាក់​ឈ្មោះ Santino D’Antonio​។

នៅ​ខាងក្នុង​ការ​វេច​ខ្ចប់ មាន​គ្រាប់​កាហ្វេ​២​គីឡូក្រាម ដែល​ជា​ការ​នាំ​ចេញ​សំខាន់​មួយ​របស់​ប្រទេស​អា​មេ​រិ​ក​ខាងត្បូង​។ មិន​មាន​អ្វី​គួរ​ឱ្យ​សង្ស័យ​ទេ ចំពោះ​គ្រាប់​កាហ្វេ​ទាំងនេះ បើ​យើង​មើល​តែ​មួយ​ភ្លែត តែ​សម្រាប់​មន្ត្រី​គយ​ខាងលើ កើតការ​សង្ស័យ ហើយ​យក​គ្រាប់​កាហ្វេ​នោះ​ទៅ​ពិនិត្យ រួច​ក៏​ឃើញ​ថា មាន​លាក់​ម្សៅ​គ្រឿងញៀន​។

ក្នុង​ចំណោម​គ្រាប់​កាហ្វេ​ប្រហែល ៥០០​គ្រាប់​នៅ​ក្នុង​កញ្ចប់ មាន​១៣០​គ្រាប់ ដែល​មាន​លាក់​ម្សៅ​កូកាអ៊ីន​។ បន្ទាប់​ពី​រក​ឃើញ​ហើយ មន្ត្រី​គយ​ក៏​ដេញ​តាម​ចាប់​ឈ្មោះ Santino D’Antonio ដែល​មាន​សរសេរ​នៅ​លើ​កញ្ចប់​កាហ្វេ​នេះ​។ ប៉ូលិស​បាន​ដេញ​តាម​ទៅ​រក​អាសយដ្ឋាន​ដែល​មាននៅ​លើ​កញ្ចប់​កាហ្វេ ហើយ​ក៏​ដឹង​ថា វា​ជា​ហាង​កាហ្វេ និង​ថ្នាំជក់​មួយ​នៅ​ខេត្ត Florence​។ ក្រោយមក​ប៉ូលិស​ក៏​ឃើញ បុរស​ឈ្មោះ Santino D’Antonio ដើរមក​យក​កាហ្វេ​មួយ​កញ្ចប់​នេះ​មែន​។

ប៉ូលិស​ក៏​បាន​ចាប់ខ្លួន​បុរស​ខាងលើ ហើយ​រក្សា​ទុក​កញ្ចប់​កាហ្វេ​នេះ ជា​ភស្តុ​តាង​នៅ​ពេល​ឡើង​តុលាការ​។ Santino D’Antonio ជាប់ចោទ​ពី​បទ​ជួញដូរ​គ្រឿងញៀន​៕ ដកស្រង់​ចេញពី​សាយ ៖ odditycentral (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ