ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចរឹបអូស​ម៉ាស៊ីនត្រង់សឺន័រជាច្រើន​គ្រឿង​នៅក្រុងបានលុង

10 ឆ្នាំ មុន

ខេត្តរតនគិរី ​៖ សមត្ថកិច្ចចម្រុះដឹកនំា​ដោយលោក ម៉ម វណ្ណដា ​ព្រះរាជអាជ្ញារង​បានចុះឆែកឆេរត្រួត​ពិនិត្យហាងលក់​គ្រឿងម៉ាស៊ីន​ និងអេឡិចត្រូនិកជា​ច្រើន​កន្លែង​​ និងបាន​រឹបអូស​ម៉ាស៊ីនត្រង់សឺន័រ​ជាច្រើនគ្រឿង ។

ខេត្តរតនគិរី ​៖ សមត្ថកិច្ចចម្រុះដឹកនំា​ដោយលោក ម៉ម វណ្ណដា ​ព្រះរាជអាជ្ញារង​បានចុះឆែកឆេរត្រួត​ពិនិត្យហាងលក់​គ្រឿងម៉ាស៊ីន​ និងអេឡិចត្រូនិកជា​ច្រើន​កន្លែង​​ និងបាន​រឹបអូស​ម៉ាស៊ីនត្រង់សឺន័រ​ជាច្រើនគ្រឿង ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាពបានស្រង់សម្តី​សមត្ថកិច្ចឲ្យដឹងថា​ ប្រតិបត្តិការនៅរសៀលថ្ងៃទី១៥​ មករា ២០១៥​ នៅក្រុងបានលុងនាពេលនេះ បានបើកធ្វើ​តាមបទបញ្ជារបស់​រាជរដ្ឋាភិបាលលេខ០២ ។

សេចក្តីរាយការណ៍​បានបន្តថា​ មកដល់ម៉ោង៤និង៣០នាទីរសៀល​ថ្ងៃព្រហស្បតិ៍ដដែលនេះ ​សមត្ថកិច្ចបាននិងកំពុងបន្តបើក​ការឆែកឆេរនិងត្រួតពិនិត្យ នៅក្នុហាងនានា ចំណែកម៉ាស៊ីនត្រង់សឺន័រសម្រាប់​អារឈើ​ជាច្រើនដែលរឹបអូស ​ត្រូវបានបញ្ជូនយក​ទៅរក្សាទុកនៅផ្នែករដ្ឋបាល​ព្រៃឈើលំផាត់ ស្ថិតក្នុង​ក្រុងបានលុង ។

ព័ត៌មានលម្អឹត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕