ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចមហាបវរធិបតី ៖ ការបង្កើតការងារជូនពលរដ្ឋមិនមែនបង្កើតតែបរិមាណទេ ត្រូវបង្កើតឲ្យបានច្រើនទាំងក្នុង និងក្រៅប្រទេស

14 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ មិនមែន​បង្កើត​តែ​បរិមាណ​នោះ​ទេ គឺ​ត្រូវ​បង្កើត​ឲ្យ​បាន​ច្រើន​ទាំង​ការងារ​ក្នុង​ប្រទេស និង​ក្រៅប្រទេស…

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ មិនមែន​បង្កើត​តែ​បរិមាណ​នោះ​ទេ គឺ​ត្រូវ​បង្កើត​ឲ្យ​បាន​ច្រើន​ទាំង​ការងារ​ក្នុង​ប្រទេស និង​ក្រៅប្រទេស ។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​អង្គការ​វិជ្ជាជីវៈ​ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៩ ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៥ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​អន្តរជាតិ​ច្រោ​យ​ចង្វារ សម្តេច​មហា​បវរ​ធិ​បតី បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​ការ​បង្កើត​ការងារ គឺ​មិនមែន​តែ​យក​បរិមាណ​នោះ​ទេ ។

ពិត​ណាស់ យើង​ត្រូវ​បង្កើត​ឲ្យ​បាន​ច្រើន ដើម្បី​ស្រូប​យក​កម្លាំង​ពលកម្ម​ទាំង​ក្នុង និង​ក្រៅប្រទេស ។ នៅ​ខាងក្នុង​យើង​ខិតខំ​ធ្វើ​យ៉ាងណា ដើម្បី​ឲ្យ​បាន​ច្រើន ដែល​រុញ​ទៅ​តាម​មូលដ្ឋាន​ឲ្យ​បាន​ច្រើន​» ។ សម្តេច​មហា​បវរ​ធិ​បតី បាន​បន្ថែម​ថា ការ​ធ្វើ​បែប​នេះ ដើម្បី​ឲ្យ​បងប្អូន​មាន​ពិបាក ដូច​អ្នក​នៅ​កំពង់ចាម មក​ធ្វើការ​នៅ​ភ្នំពេញ ករណី​នេះ​មិន​បិទ​សិទ្ធិ​នោះ​ទេ ប៉ុន្តែ​យើង​គិតគូរ​ពី​គាត់ ។ ការ​ធ្វើ​បែប​នេះ​ក៏​បាន​គោរព​ច្បាប់​ការងារ បងប្អូន​កម្មករ​គោរព​ច្បាប់​ការងារ មិនមែន​ថៅកែរ​ជិះជាន់​កម្មករ ហើយ​គ្មាន​ច្បាប់​ការពារ​នោះ​ទេ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​មហា​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី ក៏​បាន​លើក​ឡើង​ថា​រាជរដ្ឋាភិបាល​ក៏​បាន​គិតគូរ​ពី​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​កម្មករ​ផង​ដែរ ។ លើស​ពី​នេះ​ក៏​បាន​គិតគូរ​ពី​អ្នកបើកបរ​ដឹក​ម្មករ​ដែរ ព្រោះថា ការ​ធ្វើ​បែប​នេះ​កុំ​ឲ្យ​បាត់បង់​ការងារ​របស់​គាត់ ព្រោះ​គាត់​ក៏​ជា​អ្នកធ្វើការ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ