អាមេរិក៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា លោកវេជ្ជបណ្ឌិត Anthony Fauci នាយកវិទ្យាស្ថានជាតិអាឡែហ្សី និងជំងឺឆ្លង បាននិយាយនៅថ្ងៃអង្គារ៍នេះថា លោករីករាយដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានគេមើលឃើញថា ដើរពាក់ម៉ាសពេលទៅណាមកណា ដោយបន្ថែមថាវាគឺជាសញ្ញាវិជ្ជមានមួយពីថ្នាក់លើ ដែលវាមានសារៈសំខាន់ក្នុងការឆ្លង និងការរីករាលដាលនៃជំងឺកូវីដ១៩។

លោកវេជ្ជបណ្ឌិតបានមានប្រសាសន៍ថា៖ «ខ្ញុំមានសេចក្តីរីករាយណាស់ ដែលបានឃើញលោកប្រធានាធិបតីពាក់ម៉ាស និងនិយាយពីការពាក់ម៉ាសនេះទៅកាន់សាធារណជន។ លោកអនុប្រធានាធិបតីធ្វើដូច្នោះជាទៀងទាត់។ ដូច្នេះខ្ញុំគិតថា យើងបានងាកទៅរកសារដែលស្របគ្នាមួយ»។

លោកវេជ្ជបណ្ឌិត Fauci បាននិយាយថា៖ «ខ្ញុំមានការជឿជាក់លើប្រជាជនអាមេរិកថា ប្រសិនបើយើងសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការពាក់ម៉ាស យើងនឹងអាចធ្វើឱ្យមនុស្សច្រើនជាងនេះពាក់ម៉ាស»៕ ដកស្រង់ចេញវេបសាយ ៖ cnn (កែសម្រួលដោយ ៖ បុប្ផា)




ចែករំលែកព័តមាននេះ