រាជធានីភ្នំពេញ៖ មិនត្រឹមតែជាតារាចម្រៀងល្បីមានរូបរាងស្រស់សង្ហាធ្វើឲ្យស្រីៗលង់សេ្នហ៍នោះទេ លោក ឆន សុវណ្ណរាជ គឺស្រស់ស្អាតពីខាងក្នុងខ្លាំងតែម្តង ដែលកាន់តែធ្វើអោយមហាជនស្រលាញ់ និងចូលចិត្តកាន់តែខ្លាំងថែមទៀត ព្រោះតារាប្រុសរូបនេះតែងតែបង្ហាញពីចិត្តស្រលាញ់ និងចូលរួមថែរក្សាបរិស្ថានជាប្រចាំ ។

ដែលកាយវិការរបស់តារាចម្រៀងរូបនេះ ទទួលការសាទរ និងស្ងើចសរសើរពីសាធារណជនហើយលោកកាន់តែមានប្រជាប្រិយភាពកាន់តែខ្លាំងឡើង និងអ្នកគាំទ្រគាត់ថាតារាចម្រៀង លោក ឆន សុវណ្ណរាជ គឺជាគំរូល្អនៅក្នុងការងារសង្គម ។
https://www.facebook.com/sovannareach/videos/2749048001995337/

ថ្មីៗនេះទៀតសោត តារាចម្រៀងប្រុសសម្លេងស្រទន់រូបនេះ បានធ្វើរឿងដោយនឹកស្ថានមិនដល់ជាមួយនឹងគ្រួសាររបស់គាត់នោះ ដោយបានចុះពីឡានដើម្បីរើសសំរាមដែលមាននៅក្នុងកន្លែងកម្សាន្តនៅឯគីរីរម្យ ដោយនៅក្នុងនោះលោកឆន សុវណ្ណរាជ បានបង្ហោះជាវិដេអូ ពីសកម្មភាព និងការបោះសំរាមមិនត្រឹមត្រូវនៅកន្លែងកំសាន្តដ៏ស្រស់ស្អាតបែបនេះផងដែរ ។

យ៉ាងណាមិញ តារាប្រុសរូបនេះ ក៏បានបង្ហាញពីសកម្មភាព និងអារម្មណ៍ពិតពីការស្រលាញ់បរិស្ថាន ក្នុងនាមជាប្រជាពលរដ្ឋល្អម្នាក់នៅក្នុងវីដេអូនោះ យ៉ាងគួរអោយកោតសរសើរផងដែរ ដោយនៅក្នុងនោះលោកក៏បានសំណូមពរអោយបងប្អូនជួយការពារបរិស្ថានអោយកាន់តែស្អាតថែមទៀត ។

គួរបញ្ជាក់ផងដែរ ជារឿយៗមហាជនតែងតែឃើញលោកឆន សុវណ្ណរាជ តែងតែបង្ហាញជាគំរូម្នាក់សម្រាប់យុវវ័យ ក្នុងការចូលរួមថែរក្សាបរិស្ថានជាប្រចាំតាមរយៈបណ្តាញសង្គមរបស់លោកផ្ទាល់ ៕

ចែករំលែកព័តមាននេះ