ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​ឡេ​ស៊ី​រក​ឃើញ​កាក​សំណល់​ទម្ងន់​ជាង ១.៨០០​តោន ទុក​ចោល​នៅ​កំពង់​ផែ

3 ឆ្នាំ មុន

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ម៉ា​ឡេ​ស៊ី អោយ​ផ្សាយ​ថា អាជ្ញាធរ​បាន​រក​ឃើញ កាក​សំណល់​សំរាម ចំនួន ១១០ កុងតឺន័រ ដែល​នេះ​ជា​ការ​រក​ឃើញ​ធំ​បំផុត​ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេសនេះ នេះ​បើ​យោង​តាម…

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ម៉ា​ឡេ​ស៊ី អោយ​ផ្សាយ​ថា អាជ្ញាធរ​បាន​រក​ឃើញ កាក​សំណល់​សំរាម ចំនួន ១១០ កុងតឺន័រ ដែល​នេះ​ជា​ការ​រក​ឃើញ​ធំ​បំផុត​ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេសនេះ នេះ​បើ​យោង​តាម CNN ចេញ​ផ្សាយនៅ​ថ្ងៃ​ទី​២០ កក្កដា ២០២០ ​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​ថា ទូ​កុងតឺន័រ​ទាំងនោះ ត្រូវ​បាន​គេ​ទុក​ចោល នៅ​ឯកំ​ពង់​ផែ Tanjung Pelepas ស្ថិត​នៅ​ភាគ​ខាងត្បូង​រដ្ឋ Johor ត្រូវបានអាជ្ញាធររកឃើញកាលពី​ខែមិថុនា​ ឆ្នាំ២០២០ ។

នៅ​ខាងក្នុង​ទូ​កុងតឺន័រ មាន​កាក​សំណល់​អា​ឡិច​ត្រូ​និ​ច​ ប្រមាណ​ជា ១.៨៦៤​តោន (​ជា​កាក​សំណល់​ប្រភេទ​ EAFD) ដែល​គេ​ចាត់​ទុក​ថា ជា​កាក​សំណល់​ពុល​បង្ក​គ្រោះថ្នាក់ ដែល​មាន​ធាតុ​ពុល ដូច​ជា​សំណ និង​កា​ឌី​មី​ញ៉ូ​ម ។

ក្រុម​មន្ត្រី​បាន​និយាយ​ថា ទូ​កុងតឺន័រ​ទាំងនោះ ត្រូវ​បាន​នាំ​យក​មក​ពី​ប្រទេស​រ៉ូ​ម៉ា​នី ដើម្បី​បញ្ជូន​ឆ្ពោះទៅ​កាន់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ហើយ​ក្រុមហ៊ុន​ដឹក​ជញ្ជូន បាន​ប្រកាស​មិន​ពិត​ថា វា​ជា​ស័ង្កសី ។

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក Tuan Ibrahim Tuan Man ថ្លែង​ថា “​កាក​សំណល់​សំរាម​នេះ ជា​ការ​ឆ្លងកាត់​ប្រទេស​ម៉ា​ឡេ​ស៊ី ទៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ហើយ​គឺជា​ការ​រក​ឃើញ ដ៏​ធំ​បំផុត នៃ​ប្រវត្តិសាស្ត្រ​របស់​ម៉ា​ឡេ​ស៊ី​” ផង​ដែរ ។

អាជ្ញាធរ​ម៉ា​ឡេ​ស៊ី បាន​និង​កំពុង​បញ្ជូន​កាក​សំណល់ ទៅ​ប្រទេស​រ៉ូ​ម៉ា​នី​វិញ ហើយ​ស្នើ​សុំ​ឲ្យ​ប៉ូ​លី​ស បើក​ការ​ស៊ើបអង្កេត​ក្រុមហ៊ុន​ដឹក​ជញ្ជូន ។

សូម​ជម្រាប​ថា ចាប់តាំងពី​ប្រទេស​ចិន បាន​ហាមឃាត់​ការ​នាំ​ចូល​កាក​សំណល់​ប្លា​ស្ទិ​ក​ចូល​ប្រទេស​ក្នុង​ឆ្នាំ​២០១៨ ក្នុង​គោលបំណង​សម្អាត​បរិស្ថាន​របស់​ខ្លួន មាន​ប្រទេស​ជា​ច្រើន បាន​ស្វែងរក​កន្លែង​ចាក់សំរាម ជំនួស​ប្រទេស​របស់​ពួក​គេ ដែល​បង្កើត​ជា​បញ្ហា​សម្រាប់​ប្រទេស​នានា រួម​មាន​កម្ពុជា ម៉ា​ឡេ​ស៊ី និង​ហ្វី​លី​ពី​ន ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ