ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​លោក​ត្រាំ​ ងាក​មក​គាំទ្រ​​ការ​ពាក់​​ម៉ាស​ថា​ ជា​កាយវិការ​ស្នេហា​ជាតិ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ ទីបំផុត​កាលពី​ថ្ងៃ​ទី​២០ កក្កដាងាក​​មក​គាំទ្រ​ការ​ពាក់​ម៉ាស​ប្រឈម​មុខ​នឹង​ការ​ឆ្លង​រាលដាល​កាន់តែ​ខ្លាំង​នៃ​វីរុស COVID-19 ក្នុង​ប្រទេស​លោក ដោយ​ចាត់​ទុក​ការ​ពាក់​ម៉ាស​ថា ជា​កាយវិការ​ស្នេហា​ជាតិ…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ ទីបំផុត​កាលពី​ថ្ងៃ​ទី​២០ កក្កដា
ងាក​​មក​គាំទ្រ​ការ​ពាក់​ម៉ាស​ប្រឈម​មុខ​នឹង​ការ​ឆ្លង​រាលដាល​កាន់តែ​ខ្លាំង​នៃ​វីរុស COVID-19 ក្នុង​ប្រទេស​លោក ដោយ​ចាត់​ទុក​ការ​ពាក់​ម៉ាស​ថា ជា​កាយវិការ​ស្នេហា​ជាតិ ក្រោយ​ការ​ប្រកាន់​ជំហរ
មិន​គាំទ្រ​ការ​ពាក់​ម៉ាស​កម្រិត​ជាតិ​អស់​ពេល​ដ៏​យូរ​មក ។

តាម TWITTER ជាមួយ​ការ​បង្ហោះ​រូបភាពនៃ​ការ​ពាក់​ម៉ាស​របស់​លោក​ប្រធានាធិបតី​អា​មេរិ​ក​សរសេរ​ថា មនុស្ស​ជា​ច្រើន​និយាយ​ថា ការ​ពាក់ម៉ាស​ជា​ការ​ស្នេហា​ជាតិ ពេល​ណា​ដែល​គេ​មិន​អាចអនុវត្ត​បាន​គម្លាត​សង្គម ។ គ្មាន​នរណា​ដែល​ស្នេហាជាតិ​ដូច​ខ្ញុំ​ឡើយ ។ យើង​រួបរួម​គ្នា​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​របស់​យើង​ដើម្បី​យកឈ្នះ​លើ​វីរុស​ចិន​ដែល​មើល​មិនឃើញ​នោះ ។ លោក​ប្រើ​ពាក្យ​នោះ​ដើម្បីចាក់​ដោត​ចិន​ដែល​លោក​ចោទ​ថា​ជា​អ្នក​ទទួលខុសត្រូវ​លើ​ការ​ចម្លងជំងឺ​នេះ ។

លោក​ដូ​ណា​ល់​ត្រាំ​បាន​លេច​មុខជា​សាធារណៈ​ជាមួយ​ការ​ពាក់​ម៉ាស​តែ​ម្ដង​គត់ កាលពី​ថ្ងៃ​ទី​១១ កក្កដា ច្រើន​ខែ​ក្រោយ​វីរុស​ចាប់​ឆ្លង​រាលដាល​ក្នុង​ប្រទេស ដែល​មក​ទល់​ពេល​នេះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​១៤០.០០០​នាក់​ហើយ​នៅ​សហរដ្ឋអាមេរិក ។

ការ​បដិសេធ​របស់​លោក​ត្រាំ​មិន​ព្រម​ពាក់​ម៉ាស​នៅ​ទី​សាធារណៈ​ដូច​ការ​ស្នើ​របស់​បណ្ដា​អ្នក​ជំនាញការ​នាំ​ឲ្យ​មានការ​រិះគន់​លោក​យ៉ាងខ្លាំង ។ រឿង​នោះ​មាន​ឥទ្ធិពល​ដល់​នយោបាយ​ក្នុង
ប្រទេស ដែល​ការ​សម្រេច​ឲ្យ​ពាក់​ម៉ាស​ឬ​មិន​ពាក់ ផ្អែក​លើ​រដ្ឋ​និ​មួយ​ៗ​រហូត​ដល់​ក្រុង ឬ​ឃុំ​និ​មួយ​ៗ​ផង ។ លោក​ត្រាំ​ថា​ខ្ញុំ​ចង់​ឲ្យ​មនុស្ស​ម្នា​មាន​សេរីភាព​មួយ​ចំនួន ។

រហូត​មក​ដល់​ថ្ងៃ​ទី​១៩ កក្កដា លោក​ដូ​ណា​ល់ត្រាំ នៅ​អះអាង​ថា លោក​មិន​គ្រោង​ស្នើ​ឲ្យ​ពាក់​ម៉ាស​ក្នុង​កម្រិត​ជាតិ​ដើម្បី​ទប់​ការ​ឆ្លង​រាលដាល​នៃវីរុស​ឡើយ ខណៈ​ចំនួន​អ្នក​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​បាន​ផ្ទុះ​ហើយ​ចំនួន​អ្នក​ស្លាប់​ក៏​កើន​កាន់តែ​ខ្ពស់​ដែរ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ