ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! ភ្នាក់ងារ​របស់ Bale ចេញ​មក​បញ្ជាក់​ពី​អនាគត​​គេ​ជាមួយ Real Madrid ហើយ​

3 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ ភ្នាក់ងារ​របស់​កីឡាករ Gareth Bale គឺ​លោក Jonathan Barnett បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​វែ​ល នឹង​មិន​ចាក​ចេញពី​ក្លឹ​ប…

ប្រទេស​អេ​ស្ប៉ា​ញ ៖ ភ្នាក់ងារ​របស់​កីឡាករ Gareth Bale គឺ​លោក Jonathan Barnett បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​វែ​ល នឹង​មិន​ចាក​ចេញពី​ក្លឹ​ប Real Madrid នោះ​ទេ បើ​ទោះបីជា​គេ​មិន​បាន​បង្ហាញខ្លួន​ទៀងទាត់​សម្រាប់​ក្រុម​ម្ចាស់​ជើងឯក La Liga មួយ​នេះ​ក៏​ដោយ​។

ថ្វី​ត្បិត​តែ​ឈ្នះ​ពានរង្វាន់ Champions League ចំនួន ៤​ដង​ជាមួយ Real Madrid ក៏​ដោយ​តែ​បច្ចុប្បន្ន Bale ហាក់​មិន​ស្ថិត​នៅ​ក្នុង​ក្រសែរ​ភ្នែក​របស់​លោក Zinedine Zidane ចាប់តាំងពី​គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូប​នេះ ចូល​មក​កាន់​តំណែង​នេះ​កាលពី​ខែមីនា​ឆ្នាំ​២០១៩​កន្លង​ទៅ​។ ខណៈ​លេចលឺ​ដំណឹង​ថា Bale នឹង​ផ្លាស់​ប្តូរ​ទៅ​ចូលរួម​ជាមួយ​ក្លិប​នៅ​លី​គ​កំពូល​ចិន Jiangsu Suning នៅ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវក្តៅ​នេះ ថែម​ទៀត​ផង​។

លោក Jonathan Barnett បាន​ថ្លែងប្រាប់ BBC ឱ្យ​ដឹង​ថា «​បច្ចុប្បន្ន Gareth មិន​មាន​បញ្ហា​អី្វ​ទេ​។ គេ​នៅ​សល់ ២​ឆ្នាំ​ទៀត​ក្នុង​កិច្ចសន្យា​ជាមួយ​ក្លិប​។ គេ​ចូល​ចិត្ត​រស់នៅ​ក្នុង​ទីក្រុង​ម៉ា​ឌ្រី​ដ ហើយ​គេ​ក៏​នឹង​មិន​ចាកចេញ​ទៅ​ណា​ដែរ​។ គេ​នៅ​តែ​ល្អ​ដូច​អ្នក​ផ្សេង​ទៀត​នៅ​ក្នុង​ក្រុម​។ កន្លែង​របស់ Bale នៅ​ក្នុង​ក្រុម​គឺ​អាស្រ័យ​លើ​អ្នកចាត់ការ​បច្ចុប្បន្ន Zinedine Zidane»​។

លោក​បាន​បន្ថែម​ទៀត​ថា «​ពិត​ណាស់​មានការ​ចាប់អារម្មណ៍​ពី​ក្លិប​ដទៃ ប៉ុន្តែ​វា​ពិបាក​ខ្លាំង​ណាស់​ដើម្បី​រក​ក្លិប ដែល​អាច​មាន​លទ្ធភាព​នាំ​យក​រូបគេ​។ វា​ជា​ការ​សោកស្តាយ​មួយ ដែល​គេ​មិន​ស្ថិត​នៅ​ជម្រើស​ដំបូង​ក្នុង​ក្រុម Real Madrid ខណៈ​ពេល​នេះ ប៉ុន្តែ​គេ​នឹង​ចាកចេញ​ទៅ​ណា​នោះ​ទេ​»​។

កីឡាករ Bale និង​លោក Jonathan Barnett

សូម​រំលឹក​ថា Gareth Bale បាន​ផ្លាស់​ពី​ក្លិប Tottenham Hotspur​ មក​ចូលរួម​ជាមួយ Real Madrid ក្នុង​តម្លៃ​១០០​លាន​អឺ​រ៉ូ​កាលពី​ឆ្នាំ​២០១៣ ដោយ​បាន​បង្ហាញខ្លួន​ចំនួន ២៥១​ប្រកួត ស៊ុត​បញ្ចូល​ទី​១០៥​គ្រាប់​នៅ​គ្រប់​កម្ម​វី​ធី និង​ព្រមទាំង​ឈ្នះ​ពានរង្វាន់​ជា​ច្រើន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ