រថយន្តផ្លាកលេខ AT ក្រោមរបបគយនាំចូលបណ្តោះអាសន្នតម្រូវឱ្យដូរ ឬរងការផាកពិន័យ
4 ឆ្នាំ មុន
ភ្នំពេញ
រាជធានីភ្នំពេញ ៖ តើផ្លាកលេខ AT ក្រោមរបបគយនាំចូលបណ្តោះអាសន្ន និងផ្លាកលេខភ្នំពេញសេរីអក្សរ AT ខុសគ្នាដូចម្តេច? ចុះផ្លាកលេខដែលមានសេរីអក្សរ AT…
រាជធានីភ្នំពេញ ៖ តើផ្លាកលេខ AT ក្រោមរបបគយនាំចូលបណ្តោះអាសន្ន និងផ្លាកលេខភ្នំពេញសេរីអក្សរ AT ខុសគ្នាដូចម្តេច? ចុះផ្លាកលេខដែលមានសេរីអក្សរ AT តើតម្រូវឱ្យប្តូរថ្មី ឬអាចប្រើប្រាស់បាន?
យោងតាមការបង្ហាញពីភាពខុសគ្នាផ្លាកលេខ AT ក្រោមរបបគយនាំចូលបណ្តោះអាសន្ន និងផ្លាកលេខភ្នំពេញសេរីអក្សរ AT របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានពន្យល់ដូចនេះថា សម្រាប់រថយន្តដែលមានបំពាក់ផ្លាកលេខរាជធានី-ខេត្ត សេរីអក្សរ AT គឺអាចប្រើប្រាស់បានធម្មតា មិនតម្រូវឱ្យប្តូរថ្មីនោះទេ។ ផ្លាកលេខមានទម្រង់ ភ្នំពេញ 2AT – 0000 មានផ្ទៃពណ៌ស អក្សរនិងលេខពណ៌ខៀវចាស់ សម្រាប់យានជំនិះជារបស់ម្ចាស់កម្មសិទ្ធិយានជំនិះជារូបវន្ដបុគ្គល នីតិបុគ្គល ឬសហកម្មសិទ្ធិយានជំនិះ សម្រាប់ប្រើប្រាស់ជាលក្ខណៈឯកជន។
ចែករំលែកព័តមាននេះ