ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាយលុយខ្ទង់ $289 លើស្មាតហ្វូនស៊េរីថ្មី Huawei nova 7i LUXURY ពណ៌ប្រាក់ទឹកកក មិនស្រណោះដៃ (វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បើមានកញ្ចប់ថវិកាខ្ទង់ $2០០ ជាង ហើយចង់បានស្មាតហ្វូនស៊េរីថ្មី គុណភាពល្អ ពណ៌ត្រូវចិត្ត មានអីទៅពិបាក អាចពិចារណាស្មាតហ្វូនស៊េរីថ្មី…

រាជធានីភ្នំពេញ ៖ បើមានកញ្ចប់ថវិកាខ្ទង់ $2០០ ជាង ហើយចង់បានស្មាតហ្វូនស៊េរីថ្មី គុណភាពល្អ ពណ៌ត្រូវចិត្ត មានអីទៅពិបាក អាចពិចារណាស្មាតហ្វូនស៊េរីថ្មី ដែលទើបតែសម្ពោធដាក់លក់ជាផ្លូវការថ្មីៗនៅកម្ពុជាយើង គឺ Huawei nova 7i LUXURY ពណ៌ប្រាក់ ទឹកកក បំពាក់កាមេរ៉ា AI ភ្នែកបួន 48MP សាកថ្ម 10 នាទីលេងជាប់លើស 3 ម៉ោង និងបច្ចេកវិទ្យាទំនើបសម្បូរបែបចុងក្រោយសម្បូរបែប ។

https://youtu.be/t2LQxlWsSdY

HUAWEI nova 7i LUXURY ត្រូវបានក្រុមហ៊ុនហួវៃកំណែអាប់ដេតពី nova 7i ជាមួយ នឹងថ្មីស៊ីវិល័យ បែបអេឡេហ្គង់ គឺពណ៌ប្រាក់ទឹកកក មានកាមេរ៉ាក្រោយ 4 គ្រាប់ AI ទំហំ 48MP ដែល កាមេរ៉ាទី 1 ទំហំ 48 មេហ្គាភិកស៊ែល f/1.8 ជាកាមេរ៉ាមេ អាចថតស្អាតច្បាស់ក្រឡែតសព្វវត្ថុក្នុងរូបភាពដែលចង់ផ្តិតយក ជាមួយនឹងមុខងារ Ultra Clarity Mode ។ សម្រាប់ពេលយប់វិញ អ្នកប្រើប្រាស់កាន់តែអស់បារម្ភក្នុងការផ្តិតយករូបភាព ទេសភាព ក្រុមគ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ បានច្បាស់ស្អាតគ្មានគ្រាប់អុច ជាមួយនឹងមុខងារបច្ចេកវិទ្យាថ្មី HUAWEI AI Image Stabilization និង Handheld Super Night Mode ។ កាមេរ៉ាទី 2 ទំហំ 8 មេហ្គាភិកស៊ែល f/2.4 ជាកាមេរ៉ាសម្រាប់ថតប្លង់ទូលាយ Ultra Wide Angle បាន 120 ដឺក្រេ អាចថតរូបភាព ទេសភាព ទិដ្ឋភាពទីក្រុង និងការជួបជុំមិត្តភក្តិក្រុមគ្រួសារបានកាន់តែទូលាយ និងបានកាន់តែច្រើនគ្នារហូតដល់ទៅ 140% ។

This image has an empty alt attribute; its file name is 108817195_2817415728362821_7925301349761593321_o.jpg

កាមេរ៉ាទី 3 បំពាក់នូវឡេន Macro ទំហំ 2 មេហ្គាភិកស៊ែល f/2.4 សម្រាប់ថតរូបជិតៗរហូតដល់ទៅ 4cm ដែលនឹងផ្តល់នូវការថតរូបភាពតាមទូរស័ព្ទដៃកាន់តែរស់រវើក ។ សម្រាប់កាមេរ៉ាទី 4 ទំហំ 2 មេហ្គាភិកស៊ែល f/2.4 ភ្ជាប់បច្ចេកវិទ្យា AI depth perception សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយ Bokeh ធ្វើឲ្យរូបភាពដែលផ្តិតចេញមកកាន់តែទាក់ទាញ និងលេចធ្លោបំផុត ។ nova 7i មានកាមេរ៉ាទម្លុះអេក្រង់ថតរូបស៊ែលហ្វីច្បាស់ស្អាតនៅពេលយប់ជាមួយនឹងមុខងារ Super Night Selfie 2.O Mode ភ្ជាប់បច្ចេកវិទ្យា Multi-Frame សម្គាល់ការថតគ្រប់សណ្ឋាន និងផ្តល់ពន្លឺដោយស្វ័យប្រវត្តនៅពេលថត ស៊ែលហ្វីពេលយប់ ហើយរូបភាពមួយសន្លឹកៗដែលផ្តិតចេញមកភ្លឺសស្អាតបែបធម្មជាតិ ។ ជាពិសេសបច្ចេកវិទ្យា AI ជំនួយការថតរូបស៊ែលហ្វី អាចកំណត់សម្គាល់មុខមនុស្ស ស្រមោល និងពន្លឺធ្វើឲ្យររូបថតស៊ែលហ្វីបែប Portrait កាន់តែអេម ។

This image has an empty alt attribute; its file name is 107970620_2820927141345013_2428197320061116846_o.jpg

HUAWEI nova 7i LUXURY ពណ៌ប្រាក់ទឹកកក បំពាក់នូវបច្ចេកវិទ្យាសាកថ្មរហ័សឈានមុខគេ Huawei Super Charge កម្លាំងសាកថ្មធំទំហំ 40 វ៉ាត់ សាកថ្ម 10 នាទីលេងជាប់បាន3 ម៉ោង ភ្ជាប់ Huawei AppGallery អាចដោនឡូត Facebook, Instagram, Line, Tiktok, WhatsApp កុម្ម៉ង់ម្ហូបតាម App Food Panda, Bloc Delivery, eGets ទិញទំនិញតាម Khmer24, L192, ZANDo, Smile Shop, AliExpress កម្មវិធីកក់ TADA, WeGo, SmartRide, ឬ រៀនតាមអនឡាញ E-school Cambodia និង Zoom ម៉ាឆ្ងាញ់ រហ័សរលូនឥតទាក់ ។

This image has an empty alt attribute; its file name is 109973108_2822825234488537_3337465592706023199_o.jpg

HUAWEI nova 7i LUXURY ពណ៌ប្រាក់ទឹកកក មានអេក្រង់លាតពេញទំហំ 6.4 អ៊ីញ ជាប្រភេទអេក្រង់ LTPS IPS LCD capacitive touchscreen ដែលទ្រទ្រង់នូវពណ៌ចំនួន 16 លាន និងកម្រិតភាពច្បាស់ 1080 x 2310 pixels (398 ppi) បំពាក់នូវបន្ទះឈីប Kirin 810 ភ្ជាប់បច្ចេកវិទ្យាខួរក្បាលឆ្លាតវៃ NPU បច្ចេកវិទ្យា AI ប្រើប្រាស់សេនស័រ ISP+IVP image សម្រាប់ការបន្ថយគ្រាប់អ៊ុចជាមួយតុល្យភាព GPU Turbo ជំនាន់ថ្មីសម្រាប់ជំនួយការលេងហ្គេមជាមួយ HD Graphics, ហើយនឹង Frame Rates ខ្ពស់ ធ្វើឲ្យការលេងហ្គេមរលូនឥតទាក់ ។

This image has an empty alt attribute; its file name is 6%2B%25283%2529.JPG

វាមានរ៉េមទំហំ 8GB អង្គផ្ទុកទិន្នន័យ 128GB អាចបន្ថែមនូវម៉េមូរីខាងក្រៅ ទំហំដល់ទៅ 256GB ថែមទៀតផង ។ ស្មាតហ្វូននេះនៅតែរក្សានូវរន្ធដោតកាសស្តាប់ 3.5mm Audio Jack និងប្រព័ន្ធទំនាក់ទំនងដូចជា Wi-Fi 802.11 a/b/g/n/ac, dual-band, Wi-Fi Direct, hotspot និងរន្ធសាកថ្ម USB 2.0, Type-C 1.0 reversible connector, USB On-The-Go ថែមទៀត ។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះមានសេនស័រជាច្រើនទៀតដូចជា accelerometer, proximity, compass និងថាមពលថ្មទំហំ 4200 mAh ជាមួយនឹងការទ្រទ្រង់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន Fast charging 40W សាក 10 នាទី លេងបានលើសពី 3 ម៉ោង ។

https://www.facebook.com/418041031633648/posts/2549801145124282/?vh=e&d=n

ទន្ទឹមនឹងនេះក្រុមហ៊ុនហួវៃក៏បង្ហាញនូវសម្មិតិផលថ្មី Laptop កុំព្យូទ័រយួរដៃ Huawei Matebook D14 កំពូលស្តើង អេក្រង់លាតពេញគែម មានកម្រិតបង្ហាញ FullView Display (84% Screen-Ratio ) កាមេរ៉ាបង្កប់ខ្លួននៅក្នុង Keyboard ភ្ជាប់បច្ចេក វិទ្យាស្គេនក្រយ៉ៅដៃដោះសារ ទ្រទ្រង់ការចែករំលែកអេក្រង់ Huawei Share ឆ្នាំងសាកតូចប៉ុន្តែសាកថ្មរហ័សជាមួយនឹងល្បឿនសាកថ្ម 65W រ៉េម 8G+512SSD ដំណើរការលឿន រលូនឥតទាក់ ។ ក្រុមហ៊ុនលក់ចេញ Huawei Matebook D14 ក្នុងតម្លៃពិសេសត្រឹមតែ $649 បន្ថែមនូវកាបូបស្ពាយតម្លៃ $35 និង Huawei Mouse តម្លៃ $20 ។

សរុបមកជ្រើសរើសស្មាតហ្វូនស៊េរីថ្មី Huawei nova 7i LUXURY ពណ៌ប្រាក់ទឹកកក តម្លៃ $289 ពិតជាមិនស្តាយលុយព្រោះ បានទាំងកាដូបន្ថែមច្រាសដុសធ្មេញឆ្លាតវៃតម្លៃ $39 បានទាំងស្មាតហ្វូនពណ៌ស្អាតត្រូវចិត្ត ត្រូវបេះដូង កាមេរ៉ាថតរូបស្អាតកប់កម្រិតអាជីពទាំងមុខទាំងក្រោយ ថ្មកាន់បានយូរ សាកថ្មរហ័ស 40 វ៉ាត់ ៕ អត្ថបទសហការ

This image has an empty alt attribute; its file name is Picture1.png

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ