ខេត្តកំពង់ធំ ៖ ភ្លៀងលាយលំខ្យល់កន្ត្រាក់ និងរន្ទះបាញ់ បានបណ្តាលឱ្យផ្ទះរបស់ប្រជាពលរដ្ឋរងការខូចខាតអស់ច្រើនខ្នង និងរងរបួសមនុស្សម្នាក់ ។

ករណីទី១-ភ្ញៀងលាយឡំខ្យល់កន្ត្រាក់បានកើតឡើងកាលពីល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២០ ស្ថិតនៅភូមិបឹងលៀស និងភូមិអូរកន្ធរ សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែនបណ្តាលឱ្យរងការខូចខាតផ្ទះប្រជាពលរដ្ឋរួមមាន របើកដំបូលផ្ទះចំនួន៧ខ្នង, ទ្រេតផ្ទះចំនួន១ខ្នង របើកតូប២ខ្នង និងដួលបង្គោលភ្លើងចំនួន៣ដើម ។

ករណីទី២-ស្ត្រីម្នាក់បានរងរបួសធ្ងន់ដោយសាររន្ទះបាញ់ ខណៈជនរងគ្រោះកំពុងដាំបាយនៅខាងក្រោយផ្ទះពេលមេឃកំពុងភ្លៀង កាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី២០ កក្កដា ស្ថិតនៅភូមិពាមគ្រែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ។

ជនរងគ្រោះឈ្មោះ ស្រី យិន ភេទស្រី អាយុ៥៨ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។
ក្រោយពេលកើតហេតុ ស្ត្រីរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ធំ ៕ (កែសម្រួលដោយ ៖ ធីតា)








ចែករំលែកព័តមាននេះ