យាយ​តា​ជរា​២​នាក់​ប្តី​ប្រពន្ធ ទទួល​បាន​អំណោយ​ពី​សប្បុរសជន​ក្នុងស្រុក


ខេត្តឧត្តរមានជ័យ ៖ លោកតា​ឈ្មោះ ផាត់ ឡោ​ត អាយុ​៩០​ឆ្នាំ និង​លោកយាយ អាយុ​៨៦​ឆ្នាំ ដែល មាន​សភាព​វ័យចាស់​ជរា​រស់នៅ​ដោយ​គ្មាន​ទីពឹង​ត្រូវ​បាន​សប្បុរសជន​ក្នុងស្រុក​អន្លង់​វែង​នាំ​យក អំណោយ​គ្រឿង​បរិ​ភាគ​ឧបភោគ​ប្រគល់​ជូន​លោក​លោកតា​លោកយាយ​ដោយ​ផ្ទាល់​ដៃ កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ កក្កដា ២០២០ ស្ថិត​នៅ​ក្នុងភូមិ​ស្លែង​ព័រ ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

ប្រជាពលរដ្ឋ​អ្នក​ភូមិ​ដែល​រស់នៅ​ជិតខាង​បាន​រៀបរាប់​ឱ្យ​កោះសន្តិភាព​ដឹង​ថា លោកតា​លោកយាយ​ទាំង​២​នាក់​ដែល​មាន​វ័យចាស់​ជរា​នេះ​រូប​គាត់​មានកូន​៣​ស្រី​២​នាក់ ហើយ​មាន​ប្តី​ប្រពន្ធ​រៀង​ៗ​ខ្លួន ចំណែក​កូនប្រុស​ស្រី​២​នាក់ ចាកចេញ​រស់នៅ​ឆ្ងាយ​ពី​ឪពុក​ម្តាយ ចំណែក​កូនស្រី​ម្នាក់ មាន​ប្តី​រស់នៅ​ក្បែ​ឪពុក​ម្តាយ​នេះ​ប្តី​ដើរ​ធ្វើ​កម្មករ​សំណង់ គេ​មានកូន​ប្រុស​ស្រី រហូត​ទៅ​ដល់​៥​នាក់​មាន​ជីវៈភាព​ក្រីក្រ​រក​ព្រឹក​ស៊ី ព្រឹក​រក​ល្ងាច​ស៊ី​ល្ងាច គ្មាន​បាន​ផ្គត់ផ្គង់ ជួយ​ចិញ្ចឹម​ឪពុក​ម្តាយ​ទេ​។

លោក ស៊ីវ អ៊ុ​ក​សិទ្ធិ​សក្តិ បានឱ្យ​ដឹង​ថា យោង​ទៅ​លើ​មើលឃើញ លោកតា​អាយុ​៩០​ឆ្នាំ លោកយាយ​អាយុ​៨៦​ឆ្នាំ ដែល​មាន​វ័យចាស់​ជរា​ទៅ​ហើយ​ថែម​ទាំង​គ្មាន​ទីពឹង ខណៈ​នេះ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងស្រុក​អន្លង់​វែង​១៩​នាក់ ស្រុះស្រួល​មូលមតិ​គ្នា​ផ្តួចផ្តើម​គ្នា​រៃ​អង្កា​ស ជា​ថវិកា​ទិញ​ជា​គ្រឿង​បរិភោគ ឧបភោគ​ដូច​ជា​អង្ក​៥០​គីឡូក្រាម ទឹក​សុទ្ធ​២​យួរ ប្រេងឆា​ដប​ធំ​១​ដប សាច់​ប៉ូវ​១​ថង់​ធំ ត្រីខ​២​ឡូ ស្ករស​២​គីឡូក្រាម សាប៊ូ​សម្រាប់​លាងចាន​១​ដប​ធំ ប៊ី​ចេ​ង​១​គីឡូក្រាម អំបិល​២​គីឡូក្រាម អូរ​វ៉ា​ទី​ន​១​ដប ទឹក​ផ្លែ​ឈើ​១​កេះ មី​២​កេះ ទឹកស៊ីអ៊ីវ​២​យួរ ទឹកដោះគោឆៅ ១​ឡូ រួម​ទាំង​ថវិកា​ចំនួន​២៨​ម៉ឺន​រៀល លើស​ពី​នេះ​មាន​សាប៊ូ​សម្រាប់​កក់សក់​លាងចាន​ជាដើម បាន​ប្រគល់​ជូន​ពួក​គាត់​ផ្ទាល់​ដៃ ដើម្បី​ចូលរួម​ជាមួយ​អាជ្ញាធរ​ក្នុង​មូលរ​ដ្ឋា​ន ក៏​ដូច​ជា ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ផង​ដែរ​។

លោក អ៊ុ​ន រ៉េ​ត មេ​ភូមិ​ស្លែង​ព័រ បានឱ្យ​ដឹង​ថា លោកតា និង​លោកយាយ​ដែល​មាន​វ័យចាស់​ជរា​នេះ​គឺ​មាន​ប័ណ្ណ​ក្រីក្រ ហើយ​ក្រុម​អាជ្ញាធរ​តែងតែ បាន​យកចិត្តទុកដាក់​ជួយ​ឧបត្ថម្ភ​ផង​ដែរ​កន្លង​មកនេះ ហើយ​នៅ​ពេល​ថ្មី​ៗ​នេះ​រូប​គាត់​បាន​ទទួល អំណោយ​ពី​រាជរដ្ឋាភិបាល ដោយឡែក​មាន​សប្បុរសជន​ក្នុងស្រុក​អន្លង់​វែង ដែល​បាន​ជួយ ឧបត្ថម្ភ​បន្ថែម​ទៀត​នោះ​គឺ​រឹត​ល្អ​ប្រសើរ សម្រាប់​ជីវភាព​របស់​ពួក​គាត់​៕ ដោយ ៖ ឱម សា​រឿ​ន

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ