ខណៈនេះកំពុងឆេះរថយន្តកុងទីន័រនៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា នៅខណៈនេះមានករណីអគ្គិភ័យកំពុងឆេះរថយន្តកុងទីន័រ នៅតាមបណ្តាយផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។ នេះបើយោងតាមផេកស្នងដ្ឋាននគរបាលរាជធានីភ្នំពេញចេញផ្សាយមុននេះ ។

សេចក្តីរាយការណ៍បឋមបានបន្តថា ខណៈនេះកម្លាំងសមត្ថកិច្ចកំពុងតែតែជួយពន្លត់ យ៉ាងសស្រាក់សស្រាំ និងមានផ្សែងហ៊ុយជាខ្លាំង ។

ករណីខាងលើនេះ ខាងយើងនៅមិនទាន់ដឹងពីមូលហេតុនៅឡើយទេ ព័ត៌មានលំអិតនឹងមានផ្សាយជូនបន្តទៀត ៕
ចែករំលែកព័តមាននេះ