ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ Barca ចង់ឱ្យ​ក្លិប​យក​អតីត​ខ្សែប្រយុទ្ធ​របស់​ខ្លួន​ម្នាក់​មក​ជំនួស​លោក Setien

3 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ តាម​របាយការណ៍​ពី​កាសែត​អេ​ស្ប៉ា​ញ Mundo Deportivo បានឱ្យ​ដឹង​ថា កីឡាករ​ក្នុង​ក្រុម Barcelona ចង់ឱ្យ​ក្លិប​យក​លោក Patrick…

ប្រទេស​អេ​ស្ប៉ា​ញ ៖ តាម​របាយការណ៍​ពី​កាសែត​អេ​ស្ប៉ា​ញ Mundo Deportivo បានឱ្យ​ដឹង​ថា កីឡាករ​ក្នុង​ក្រុម Barcelona ចង់ឱ្យ​ក្លិប​យក​លោក Patrick Kluivert មក​ជំនួស​តំណែង​គ្រូបង្វឹក​បច្ចុប្បន្ន​គឺ​លោក Quique Setien ។

លោក Quique Setien ដែល​ចូល​មក​កាន់​តំណែង​ជំនួស​លោក Ernesto Valverde កាលពី​ខែមករា​កន្លង​ទៅ កំពុង​តែ​រង​សម្ពាធ​កាន់តែ​ខ្លាំង​ឡើង​ៗ ក្រោយ​ពី​ដឹកនាំ​ក្រុម Barcelona មិន​ទទួល​បាន​ជោគជ័យ និង​កំពុង​មាន​ភាព​មិន​ចុះសម្រុង​គ្នា ជាមួយ​កីឡាករ​ថែម​ទៀត​ផង​។

ក្នុង​នោះ​ប្រភព​ជិត​ស្និត​បាន​ប្រាប់​កាសែត Mundo Deportivo ឲ្យ​ដឹង​ថា កីឡាករ​ជា​ច្រើន កំពុង​តែ​មិន​ពេញចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ប្រព័ន្ធ​ដឹកនាំ និង​របៀប​លេង​របស់​ក្រុម​នា​ពេល​បច្ចុប្បន្ន និង​ចង់ឱ្យ​ក្លិប​យក​លោក Patrick Kluivert ដែល​ជា​អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​របស់ Barca មក​ដឹកនាំ​ជំនួស​គ្រូបង្វឹក​បច្ចុប្បន្ន​។ បើ​ទោះបីជា​ប្រធាន​ក្លិប​លោក Josep Maria Bartomeu បាន​បញ្ចា​ក់ថា​លោក Quique Setien នឹង​នៅ​បន្ត​ដឹកនាំ​ក្រុម​នៅ​រដូវ​កាល​ក្រោយ​ទៀត​យ៉ាងណា​ក៏​ដោយ ។

លោក Patrick Kluivert

សូម​បញ្ជាក់​ថា​លោក Patrick Kluivert បច្ចុប្បន្ន​កំពុង​កាន់​តំណែង​ជានា​យក​ប្រតិបត្តិ​គ្រប់គ្រង​លើ​ក្រុម​យុវជន​ថ្នាល​របស់ Barca បន្ទាប់​ពី​ទទួល​បានការ​តែងតាំង​កាលពី​ឆ្នាំ​២០១៩​។ មុន​កាល​កាន់​តួនាទី​នេះ បុរស​ជនជាតិ​ហូ​ឡង់​វ័យ ៤៤​ឆ្នាំ​រូប​នេះ ក៏​ធ្លាប់​បាន​ដឹកនាំ​ក្រុម​យុវជន Jong FC Twente នៅ​ប្រទេស​កំណើត និង​ក្រុម​ជម្រើសជាតិ​កូ​រ៉ា​កៅ​ផង​ដែរ​៕

លោក Patrick Kluivert
លោក Quique Setien
លោក Quique Setien

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ