ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌ ធ្វើការឃាត់ខ្លួន និងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ពាក់ព័ន្ធករណីលួងលោមរួមភេទ ជាមួយកូនស្រីបង្កើត តាំងពីនាងមានអាយុ១២ឆ្នាំ រហូតដល់នាងមានគ្រួសារទៅហើយ ក៏នៅតែលួងកូនស្រីសុំរួមភេទ១ខែ ៥ដង ។
ការឃាត់ខ្លួនបុរសសង្ស័យនេះ សមត្ថកិច្ចធ្វើឡើងនៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៩ កក្កដា ២០២០ ស្ថិតនៅត្រង់ចំណុចភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងដោយមានដីការបង្គាប់ឲ្យចាប់ខ្លួនពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ផងដែរ ។
បើតាមមន្ត្រីនគរបាលស្រុកភ្នំក្រវាញ បានប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ប៉ោះ ខ្ញី ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ចំណែកឯ នារីរងគ្រោះអាយុ២០ឆ្នាំ (ត្រូវជាកូនស្រីរបស់ជនសង្ស័យ) ។
មន្ត្រីនគរបាលស្រុកភ្នំក្រវាញ បានប្រាប់បន្តថា កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១៦ កក្កដា ២០២០ នៅចំណុច ចំការមន ស្ថិតក្នុងភូមិឃុំខាងលើ ជនសង្ស័យជាឪពុកបង្កើត បាននិយាយលួងលោម ទទូចសុំអង្វរកូនស្រីសុំរួមភេទជាមួយ ។ នារីរងគ្រោះក៏ដាច់ចិត្តនិយាយថា បើឪឯង ចង់ដេកជាមួយខ្ញុំ ខ្ញុំឲ្យដេកតែម្តងទៀតទេ ។ បន្ទាប់មក ជនសង្ស័យបានឲ្យនារីរងគ្រោះ ឡើងដេកលើគ្រែ រួចជនសង្ស័យបានរួមភេទជាមួយនារីរងគ្រោះ រហូតទាល់តែបានសម្រេច ។ មិនទាន់អស់ចិត្ត ឪពុកដែលមានចិត្តតិរច្ឆាន ថែមទាំងនិយាយថា កូនអើយ… ក្នុងមួយខែ ឲ្យឪពុកសុំដេកជាមួយ ០៥ដងមក ចាំឪពុកឲ្យលុយ ៥ម៉ឺនរៀល ។ ដោយទ្រាំមិនបាន ទើបនារីរងគ្រោះ រត់មកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ឲ្យឃាត់ខ្លួនតែម្តង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ប៉ោះ ខ្ញី បានសារភាពថា ខ្លួនពិតជាមួយបានលួងលោមរួមភេទជាមួយកូនស្រីបង្កើតពិតមែនប្រាកដមែន គឺតាំងពីនាងមានអាយុ១២ឆ្នាំ មកម្លេះ រហូតមកដល់ពេលនេះ នាងមានគ្រួសារហើយក៏នៅតែសុំកូនរួមភេទជាមួយទៀត ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់់ អធិការដ្ឋានស្រុក ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ