ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សៀមរាប​រំពឹង​ភ្ញៀវ​ទេ​សចរជាតិ​នឹង​សម្រុក​មក​កម្សាន្ត​ថ្ងៃ​ឈប់​សម្រាក​ខាង​មុខ​ដើម្បី​ជួយ​ស្តារ​វិស័យ​ទេស​ចរណ៍

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ថ្នាក់ដឹកនាំ​ខេត្តសៀមរាប​បាន​បង្ហើប​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ឈប់​សម្រាក​ដែល​មាន​រយៈពេល ៥ ថ្ងៃ​ដែល​រាជរដ្ឋាភិបាល​បាន​សម្រេច​សង​ជំនួស​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​កន្លង​មក ខេត្ត​នឹង​មាន​រៀបចំ​ធ្វើ​នូវ​កម្មវិធី​ជា​ច្រើន ទៅ​តាម​បែប​សាសនា និង កីឡា…

ខេត្តសៀមរាប ៖ ថ្នាក់ដឹកនាំ​ខេត្តសៀមរាប​បាន​បង្ហើប​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ឈប់​សម្រាក​ដែល​មាន​រយៈពេល ៥ ថ្ងៃ​ដែល​រាជរដ្ឋាភិបាល​បាន​សម្រេច​សង​ជំនួស​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​កន្លង​មក ខេត្ត​នឹង​មាន​រៀបចំ​ធ្វើ​នូវ​កម្មវិធី​ជា​ច្រើន ទៅ​តាម​បែប​សាសនា និង កីឡា ដោយ​មាន​កិច្ចសហការ​ជាមួយ​ក្រសួងសុខាភិបាល និង ក្រសួងទេសចរណ៍ រយៈពេល​២​ថ្ងៃ ក្នុង​គោលដៅ​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ចូល​មក​ទស្សនា​កម្សាន្ត ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប ។

លោក​អភិបាលខេត្ត​បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១​និង​ទិស​ដៅ​អនុវត្ត​បន្ត​ឆមាស​ទី​២ ឆ្នាំ​២០២០ កាលពី​ថ្ងៃ​ទី ១៩ ខែ កក្កដា ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការ​អនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

លោក​អភិបាលខេត្ត​បាន​មាន​ប្រសាសន៍​ថា «​នៅ​ថ្ងៃ​ឈប់​សម្រាក់​សង​ពេល​ចូល​ឆ្នាំ​នោះ នឹង​មាន​រៀបចំ​ធ្វើ​នូវ កម្មវិធី​នៅ​ខេត្តសៀមរាប ទៅ​តាម​បែប​សាសនា និង កីឡា ដោយ​មាន​កិច្ចសហការ​ជាមួយ​ក្រសួងសុខាភិបាល និង ក្រសួងទេសចរណ៍ ដែល​មាន​រយៈពេល​២​ថ្ងៃ ក្នុង​គោលដៅ​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ចូល​មក​ទស្សនា​កម្សាន្ត​»​។

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​លើក​ឡើង​ថា នៅ​ខែសីហា​ខាង​មុខ​នេះ រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​អោយ​មន្ត្រីរាជការ និយោ​ជិត និង​កម្មករ​ឈប់​សម្រាក​រយៈពេល​៥​ថ្ងៃ ដូចនេះ​ខេត្ត​និង​អាជីវករ​ដែល​ជា​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន​ត្រៀម​ទទួលភ្ញៀវ​ទេ​សរជាតិ ទោះបី​ស្ថានភាព​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ពុំ​ទាន់​មានការ​កើនឡើង​ក៏​ដោយ តែ​ទោះជា​យ៉ាងណា​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩​។

គួរ​បញ្ជាក់​ផង​ដែរ​ថា រដ្ឋបាល​ខេត្ត​បាន​គ្រប់គ្រង​ស្ថានភាព​នៃ​ជម្ងឺ​កូ​វី​ដ​១៩ បាន​ល្អ​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល និង បន្ត​រឹត​បន្តឹង ពិនិត្យ​តាមដាន​ជា​ប្រចាំ ប្រជាពលរដ្ឋ​មក​ពី​ក្រៅប្រទេស និង យកចិត្តទុកដាក់​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង អនុវត្ត​បទបញ្ជា សេចក្តីណែនាំ និង ផែនការ​សកម្មភាព​របស់​រាជរដ្ឋាភិបាល ដោយ​មាន​កិច្ចសហការ​ជា ប្រចាំ​រវាង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ក្រុង ស្រុក ជាមួយ​រដ្ឋបាល​មូលដ្ឋាន និង សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុង​រៀបចំ​វេទិកាសាធារណៈ ព្រមទាំង​ដោះស្រាយ​បាន​ទាន់​ពេលវេលា នូវ​រាល់​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ ស្រប​តាម​គោលដៅ ផែនការ​ដាក់​ចេញ​ក្នុង​ឆ្នាំ​២០១៩​កន្លង​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ