ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាក្យ​ថា​ព្រះពុទ្ធ​សាសនា

4 ឆ្នាំ មុន

តាម​និយម​ន័យ​នៃ​ពាក្យ​ពុ​ទ្ធសាសនា​បាន​ដល់​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​ដែល​ជា​អ្នក​ត្រាស់​ដឹង​នូវ​ធម៌​ទាំងឡាយ​ទាំងពួង​ដោយ​ប្រពៃ ហើយ​ចម្លង​សត្វលោក​ឱ្យ​រួច​ផុត​សេចក្តី​ទុក្ខ​ក្នុង​លោក​នេះ ។ ពាក្យ​ប្រៀនប្រដៅ​ដែល​ជា​គោល​ធម៌​បាន​ដល់ ធម្មរតនៈ សច្ចធម៌ ភាព​ពិត ប្រាកដ ច​រិ​យ​ធម៌​ហាម​មិន​ឱ្យធ្វើ​អាក្រក់ ឱ្យធ្វើ​សេចក្តី​ល្អជា​និច្ច…

តាម​និយម​ន័យ​នៃ​ពាក្យ​ពុ​ទ្ធសាសនា​បាន​ដល់​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​ដែល​ជា​អ្នក​ត្រាស់​ដឹង​នូវ​ធម៌​ទាំងឡាយ​ទាំងពួង​ដោយ​ប្រពៃ ហើយ​ចម្លង​សត្វលោក​ឱ្យ​រួច​ផុត​សេចក្តី​ទុក្ខ​ក្នុង​លោក​នេះ ។

ពាក្យ​ប្រៀនប្រដៅ​ដែល​ជា​គោល​ធម៌​បាន​ដល់ ធម្មរតនៈ សច្ចធម៌ ភាព​ពិត ប្រាកដ ច​រិ​យ​ធម៌​ហាម​មិន​ឱ្យធ្វើ​អាក្រក់ ឱ្យធ្វើ​សេចក្តី​ល្អជា​និច្ច និង​សម្អាតចិត្ត​របស់​ខ្លូ​ន​ឱ្យ​ស្អាត​បរិ​សុ​ទ្ធ ដែល​ជា​គោលការណ៍​គឺ​បង្ហាញ​ប្រាប់​នូវ​គោលនយោបាយ ឬ​គោលការណ៍​ដំណើរ​ជីវិត ដើម្បី​សិក្សា​រៀន​យល់​ដឹង និង​អភិវឌ្ឍន៍​ខ្លួន​ឱ្យ​ល្អ​ប្រសើរ ។

ព្រះពុទ្ធ​សាសនា​ក្រោយ​ពី​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ដឹង​ធម៌ ព្រះ​អង្គ ប្រើ​ពាក្យ​ថា ព្រហ្មចរិយៈ គឺ​បដិបត្តិ​តាម​សីល សមាធិ និង​បញ្ញា ហៅ​ថា ត្រៃសិក្ខា ។

បន្ទាប់​មក​ប្រើ​ពាក្យ​ថា ធម្ម​វិន័យ គោល​ធម៌ និង​ច្បាប់​សណ្តាប់ធ្នាប់​របៀបរៀបរយ អភិ​វ​ឌ្ឈ​ន៍​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ហៅ​ថា ព្រះពុទ្ធ​សាសនា បាន​ដល់ ព្រះពុទ្ធ ព្រះធម៌ និង​ព្រះសង្ឃ​ជាទី​គោរព​បដិបត្តិ​របស់​ពុទ្ធបរិស័ទ​ទាំង​៤​ពួក ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ