ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​ប្រើប្រាស់​ភ្លើង​មុខ​រថយន្ត​ឱ្យ​បាន​ត្រឹមត្រូវ​មិន​រំខាន​ដល់​អ្នក​ដទៃ

9 ឆ្នាំ មុន

តើ​លោក​អ្នក​ធ្លាប់​ព្រិល​ឬ​ស្រវាំងភ្នែក​ដោយ​ភ្លើង​បំភ្លឺ​ផ្លួ​វ​របស់​រថយន្ត​ណាមួយ​ដែល​បើកបរ​បញ្ច្រាសទិស​ដៅ​គ្នា​ដែរ​ឬទេ ? ប្រសិនបើ​ភ្នែក​ទាំង​គូរ​របស់​អ្នក​មើលឃើញ​ត្រឹមតែ​ជាស​មោ​ល​ដូច​ជា​ស្លឹកឈើ​

តើ​លោក​អ្នក​ធ្លាប់​ព្រិល​ឬ​ស្រវាំងភ្នែក​ដោយ​ភ្លើង​បំភ្លឺ​ផ្លួ​វ​របស់​រថយន្ត​ណាមួយ​ដែល​បើកបរ​បញ្ច្រាសទិស​ដៅ​គ្នា​ដែរ​ឬទេ ? ប្រសិនបើ​ភ្នែក​ទាំង​គូរ​របស់​អ្នក​មើលឃើញ​ត្រឹមតែ​ជាស​មោ​ល​ដូច​ជា​ស្លឹកឈើ​នៅ​លើ​ដងផ្លូវ​ឬ​ក៏​អ្នក​បើករថយន្ត​មក​ពី​ខាង​មុខ​កំពុង​បើកភ្លើង​ហ្វា​ជាប់​ឬ​ចុច​ស៊ី​ផ្លេ​ដាក់​ភាគច្រើន​គឺ​ទំនងជា​ភ្លើង​មុខ​របស់​រថយន្ត​អ្នក​ត្រូវ​បាន​រៀប​ដំឡើង​ខុស​លក្ខណៈ​បច្ចេកទេស​ដោយ​ប្រការ​ណាមួយ ។ ដូច​ចនេះ​ជា​ដំណោះស្រាយ​សូម​លើកយក​នូវ​បច្ចេកទេស​សា​រេ​ភ្លើង​មុខ​ផ្លូវ​រថយន្ត​ឱ្យ​បាន​ត្រឹមត្រូវ​ដូច​តទៅ​៖

១-​ចត​រថយន្ត​លើ​ផ្ទៃដី​រាបស្មើ ។  ចាប់ផ្តើម​យក​របស់របរ​ឬ​ប្រដាប់ប្រដា​ផ្សេង​ៗ​ដែល​មាន​ទម្ងន់​លើស​កំណត់​ចេញពី​គូទ​រថយន្ត​ហើយ​ថែម​ទាំង​ច្បាស់​ក្នុង​ចិត្ត​ថា​សម្ពាធ​ខ្យល់​ក្នុង​កង់​នីមួយ​ៗ​មាន​កម្រិត​ត្រឹមត្រូវ​តាម​សេចក្តីណែនាំ​ពី​រោងចក្រ​ផលិត ។ ប្រសិនជា​អា​ចរក​ដៃគូ​ម្នាក់​ទៀត​ឱ្យ​អង្គុយ​នៅ​ត្រង់​កៅអី​អ្នកបើកបរ​ហើយ​ក៏​កុំ​ភ្លេច​ចាក់​សាំង​យ៉ាង​ហោច​កន្លះ​ធុង​ប្រេង​របស់​រថយន្ត​ដែរ​បង្ការ​ក្រែង​អស់​ក្នុង​ពេល​ប្រតិបត្តិការ ។ លើស​ពី​នេះ​ចូរ​ពិនិត្យ​ឱ្យ​ឃើញ​ថា​កង់​រថយន្ត​មានការ​សា​រេ​ឬ​យក​ចង្កូត​បាន​ត្រង់​ត្រឹមត្រូវ​ហើយ ។

២-​កំណត់​ទីតាំង​ឬ​គម្លាត​របស់​រថយន្ត​ទៅ​នឹង​ជញ្ជាំង​ដែល​ងងឹតស្លុប​ឱ្យ​បាន​៤,៦​ម៉ែត្រ គិត​ចាប់ពី​ក្បាល​រថយន្ត ។ ការងារ​នេះ​គឺ​ដើម្បី​វាស់​ស្ទង់​ពី​កម្រិត​នៃ​ការ​បញ្ចាំង​ភ្លើង​ទៅ​មុខ​ទាំង​កូត​និង​ហ្វា​បាន​យ៉ាង​ងាយ ។

៣-​បើកភ្លើង​មុខ​របស់​រថយន្ត ។ ប៉ុន្តែ​កុំ​ប្រើ​ភ្លើង​ហ្វា​ឬ​ភ្លើង​ដឺ​មី​ឱ្យ​សោះ ។ កត់់សម្គាល់​នូវ​ខ្សែ​ដេក​ឬ​បញ្ឈរ​នៃ​ការ​ចាំង​ពន្លឺ​របស់​ភ្លើង​កូត​ជាមួយនឹង​ការ​វាស់​នូវ​កម្រិត​បាំង​ពន្លឺ​ដែល​គេ​ដាក់​បំពាក់​ជា​រាង​អក្សរ T ចំនួន​ពី​រលើ​កន្លែង​ដែល​បញ្ចាំង​រង​ពន្លឺ​នោះ សម្រាប់​ជា​ការ​ធ្វើតេស្ត ។

៤-​ត្រូវ​ច្បាស់​ថា​កម្រិត​ភ្លើង​មុខ​ដែល​បាញ់​ពន្លឺ​ទៅ​លើ​ជញ្ជាំង​នោះ​មាន​ទិស​ដៅ​ត្រង់​ល្អ ។ ហើយ​ខ្សែ​ពន្លឺ​ដែល​ជះ​ទៅ​មុខ​និង​រាប់​ចូ​ូ​ល​ថា​ស្រប​តាម​បទដ្ឋាន​និង​ល្អ​ប្រសើរ​ដែល​គេ​គិត​ពី​ចំណុចកណ្តាល​មិន​បាញ់​ឡើង​ឬ​ចុះ​ក្រោម​ពេក​មិន​ឱ្យ​ខ្ពស់​ជាង​១​ម៉ែត្រ​ពី​ដី​ឡើយ ។

៥-​បើករថយន្ត​ថយក្រោយ​៧,៦​ម៉ែត្រ​ពី​ជញ្ជាំង​ដែល​កំពុង​ធ្វើតេស្ត​នោះ ។  បិទ​ភ្លើង​មុខ ហើយ​ដោះ​យក​ស៊ុម​ចង្កៀង​ភ្លើង​ចេញពី​រង្វង់​ភ្លើង​មុខ​ហើយ​រក​មើល​ទីតាំង​សា​រេ​ដែល​មាន​រាង​មូល​ខ្មៅ​របស់​វា ។

៦-​សា​រេ​ភ្លើង​ម្ខាង​ៗ​តាម​សម្រួល ។ នៅ​គ្រានោះ​ត្រូវ​បិទ​ឬ​ផ្តាច់ ចរន្ត​ភ្លើង​ម្ខាង ខណៈ​ពេល​ធ្វើតេស្ត​ភ្លើង​ម្ខាង​ទៀត​ពីព្រោះ​ថា​ការ​បញ្ចេញ​ពន្លឺ​អាច​ធ្វើ​ឱ្យ​វា​លំបាក​និង​ការ​រ​ញែក​ឱ្យ​ដាច់​ពី​គ្នា​ពី​មួយ​ទៅ​មួយ​បាន ។ ពេល​អនុវត្ត​ក៏​តម្រូវ​ឱ្យ​ដៃគូ​ម្នាក់​ទៀត​ជួយ​ផង​ដែរ​ខណៈ​ពេល​អ្នក​កំពុង​សា​រេ ។

៧-​មួល​ក្បាល​ខ្ចៅ​ផ្នែក​ខាងលើ​ដើម្បី​សា​រេ​ការ​ចាំង​ពន្លឺ​នៃ​ខ្សែ​ឈរ ។ ការ​មួល​ពីឆ្វេង​ទៅ​ស្តាំ​គួរតែ​ជា​ការ​ដំឡើង​ហ្វា​ភ្លើង​ឡើង​ខណៈ​ការ​មួល​បញ្ច្រាស​ទ្រនិចនាឡិកា​នឹង​ទម្លាក់់​ពន្លឺ​ចុះ​មក​ទាប​វិញ ។

៨-​មួល​ក្បាល​ខ្មៅ​នៅ​ចំហៀង​ដើម្បី​សា​រេ​ការ​ជះ​ពន្លឺ​ខ្សែ​ដេក ។ ការ​អនុវត្ត​គឺ​នឹង​ធ្វើ​ដូច​គ្នា​ទៅ​នឹង​មូលដ្ឋាន​គ្រឹះ​នៃ​ការ​សា​រេ​ដោយ​មួល​ពីស្តាំ​ទៅ​ឆ្វេង ៕