អាមេរិក ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា ការថយចុះនៃជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្ម ដោយសារតែជំងឺកូវីដ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់សមត្ថភាពក្នុងការព្យាករណ៍អាកាសធាតុ។
ការសិក្សាមួយនៅសប្តាហ៍នេះដោយ បណ្ឌិត Ying Chen អ្នកស្រាវជ្រាវជាន់ខ្ពស់នៃមជ្ឈមណ្ឌលបរិស្ថាននៃសាកលវិទ្យាល័យ Lancaster លើកឡើងពីបញ្ហានេះ។

ការសិក្សានេះបានរកឃើញថា៖ «ភាពត្រឹមត្រូវនៃការព្យាករណ៍អាកាសធាតុលើផ្ទៃដីនៅក្នុងខែមីនា ដល់ខែឧសភា ឆ្នាំ២០២០ មានការថយចុះគួរឱ្យកត់សម្គាល់ នៅពេលដង់ស៊ីតេនៃការហោះហើរធ្លាក់ចុះ ដោយសារតែជំងឺកូវីដ១៩។
ការស្រាវជ្រាវបានពិនិត្យការព្យាករណ៍អាកាសធាតុចាប់ពីខែមីនា ឆ្នាំ២០២០ ហើយប្រៀបធៀបវាទៅនឹងអាកាសធាតុដែលបានអង្កេតជាក់ស្តែងក្នុងពេលតែមួយ។
លោក Chen មានប្រសាសន៍ថា៖ «វាជាការព្យាករណ៍អាកាសធាតុ ដែលភាពត្រឹមត្រូវបានថយចុះជាងកាលពីមុន។ លំនាំនៃខ្យល់ក្តៅ និងត្រជាក់ មានសារៈសំខាន់ណាស់ក្នុងការបង្កើត និងព្យាករណ៍ព្យុះ។ ប្រសិនបើសីតុណ្ហភាពមិនអាចតាមដានបានត្រឹមត្រូវទេ វាអាចជាការលំបាកជាងក្នុងការកំណត់កន្លែងប្រឈមឱ្យបានទាន់ពេលវេលា»៕ ដកស្រង់ចេញពីវេបសាយ ៖ cnn (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ