ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាភ្នំ ជា​គ្រាប់ពេជ្រ​ធម្មជាតិ​ដ៏​ធំ​អស្ចារ្យ​មិន​ទាន់​កែ​ច្នៃ​របស់​ខេត្តព្រៃវែង ?

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បាភ្នំ​ គឺភ្នំ​ដ៏​ធំ​មួយ​ដែល​មានកូន​ភ្នំ​ចំនួន ៥ ដែល​មាន​ដូច​ជា សំពៅ ចេតិយ បញ្ចា អ្នកតា​ទូល​ក្នៀ​ស…

ខេត្តព្រៃវែង ៖ បាភ្នំ​ គឺភ្នំ​ដ៏​ធំ​មួយ​ដែល​មានកូន​ភ្នំ​ចំនួន ៥ ដែល​មាន​ដូច​ជា សំពៅ ចេតិយ បញ្ចា អ្នកតា​ទូល​ក្នៀ​ស និង​ល្អាង ត​ជាប់​គ្នា​ជា​ជួរ ហើយ​ស្ថិត​នៅ​ក្បែរ​បាភ្នំ មាន​ភ្នំ​តូច​មួយទៀត​។

តើ​អ្នកដឹង​ទេ​ពាក្យ​ថា​ភ្នំ? ភ្នំ​គឺជា​កន្លែង​ដ៏​ខ្ពស់​ដែល​មាន​បារមី នៅ​លើ​បាភ្នំ​មាន​លោកយាយ​ពណ៌​សាឡី ប្រាសាទដំរី​ក្បាល​បី ប្រាសាទ​ព្រះ​ព​លា ប្រាសាទ​សាលា​បុណ្យ ប្រាសាទ​ជណ្ដើរ​បែក​ជា​បី ប្រាសាទ​បាន​ជ័យ ប្រាសាទ​ពពាលខែ ប្រាសាទ​ព្រះ​សេ​អា​មេត្រី ប្រាសាទ​ព្រះ​ពិស្ណុការ ប្រាសាទ​ស្គរជ័យ ប្រាសាទ​បិតា​ព្រះធម៌ ប្រាសាទ​ភ្នំខ្សាច់ ជណ្ដើរ​ពេន លោកតា​បង្បត់ អ្នក​សច្ចំ​ខន្តី លោកយាយ​ទេព ជាដើម​។

មាន​ជណ្តើរ​ប្រាក់ ជណ្ដើរ​មាស និង​ជណ្ដើរ​ពេជ្រ​សម្រាប់​នាំ​យើង​ឡើង​ទៅ​ដល់​លើ​បាភ្នំ​។
រិ​ត​តែ​អស្ចារ្យ​ទៀត​គឺ នៅ​ក្បែរ​បាភ្នំ​មាន​៖

១-​ទួល​នេន​ទុំ​លាចាក​សិក្ខាបទ​ដែល​ទួល​នេះ​ស្ថិត​នៅ​ក្នុង​បរិវេណ​វត្ត​វិហារ​ធំ ខាងកើត​ព្រះ​វិហារ​។
២-​ប្រាសាទព្រះវិហារ​ច័ន្ទ នៅ​ជើងភ្នំ​។
៣-​ទួល​អ្នកតា​មេ​.​សរ ដែល​មាន​បារមី​ស័​ក្ត​សិទ្ធិ​នៅ​ខាងកើត​បាភ្នំ​ប្រហែល​១.៥​គីឡូ​ម៉ែ​ត​។
៤-​ស្រះ​ស្រម នៅ​ខាងកើត​បាភ្នំ​ប្រហែល​៧០០​ម៉ែ​ត​។
៥-​ស្រះ​បិទ​បាយ (​ខាងជើង​បាភ្នំ​ប្រហែល​១.៥​គីឡូ​ម៉ែ​ត​) និង
៦-​រូបសំណាក់​នេន​ទុំ (​ដឹក​ចានឆ្នាំង​តាម​រទេះគោ យក​ទៅ​លក់​ឲ្យ​នាង​ទាវ​)​។
បាភ្នំ​ស្ថិត​នៅ​ឃុំ​ឈើ​កាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង​។

សូម​ជម្រាប​ថា បាភ្នំ ព្រះ​វិហារ​ធំ ព្រះ​វិហារ​គុក និង​ព្រះ​វិហារ​ច័ន្ទ បាន​ចុះ​ក្នុង​បញ្ជី​សារពើ​ភណ្ឌ​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ រួច​ហើយ​។ រដ្ឋាភិបាល​ចេញ​លិខិត​លេខ​១៣៤៥ ស​ជ​ណ​.​កស ចុះ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨ ឱ្យ​ក្រសួងបរិស្ថាន​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​រៀបចំ​អភិរក្ស​បាភ្នំ និង​ព្រះ​វិហារ​ទាំង​បី​ខាងលើ​ជា​តំបន់​បេតិកភណ្ឌ សម្រាប់​ជា​មរតក​មនុស្ស​គ្រប់​ជំនាន់​។

ក្រុមការងារ​ថត​នៅ ខែកក្កដា ឆ្នាំ​២០២០ និង​សូម​ជូនពរ​អ្នក​អាន​ទទួល​បាន​សុខភាព​ល្អ សុភមង្គល​គ្រប់​ៗ​គ្នា​និង​ចៀស​ផុត​ពី​ជំងឺ​កូ​វី​ដ​-១៩៕ (យោង​តាម​ប្រភព​៖ Heritages Daily-​បេតិកភណ្ឌ​ប្រចាំ​ថ្ងៃ)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ