ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន ទ្រូម៉ាន់នី សហការជាមួយអគ្គិសនីកម្ពុជា រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ ផ្ដល់សេវាទូទាត់វិក្កយបត្រភ្លើង និងសំរាមជូនប្រជាពលរដ្ឋប្រើប្រាស់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ធំមួយនៅកម្ពុជា បានសហការជាមួយអគ្គិសនីកម្ពុជា (EDC)  និងរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ ដើម្បីជួយឱ្យប្រជាពលរដ្ឋអាចទូទាត់វិក្កយបត្រភ្លើងនិងសំរាម…

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ធំមួយនៅកម្ពុជា បានសហការជាមួយអគ្គិសនីកម្ពុជា (EDC)  និងរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ ដើម្បីជួយឱ្យប្រជាពលរដ្ឋអាចទូទាត់វិក្កយបត្រភ្លើងនិងសំរាម សម្រាប់ប្រជាជនក្នុងរាជធានីភ្នំពេញ​ ​​និងខេត្តកណ្តាលបានកាន់តែងាយស្រួលតាមរយៈទ្រូម៉ាន់នី ។ ការសហការនេះកើតចេញពីផែនការពង្រីកសេវាកម្មថ្មីៗបន្ថែមក្នុងគោលដៅផ្ដល់ជូនសេវាកម្មឱ្យបានកាន់តែទូលំទូលា យជូនដល់អតិថិជនក្នុងប្រទេសកម្ពុជា ។

ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុន​បុត្រ​សម្ព័ន្ធរបស់ក្រុមហ៊ុនដ៏ធំជាងគេបង្អស់មួយក្នុងប្រទេសថៃ គឺ Charoen Pokphand Group (CP) បានចាប់បើកដំណើរការសេវាទូទាត់វិក្កយបត្រជាមួយអគ្គិសនីកម្ពុជា និងរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ២០ខែកក្កដា​ តទៅតាមរយៈកម្មវិធីទូទាត់ប្រាក់តាមទូរស័ព្ទចល័ត TrueMoney Wallet ឬភ្នាក់ងារទ្រូម៉ាន់នី ដែលមានទូទាំងប្រទេសកម្ពុជា ។ អតិថិជនរបស់ ទ្រូម៉ាន់នី នឹងអាចបង់ថ្លៃសេវាអគ្គិសនី និងសេវាប្រមូលសំរាមសំណង់រឹងជាមួយភ្នាក់ងារ ទ្រូម៉ាន់នី ទាំងអស់ ឫតាមរយៈកម្ម វិធីទូទាត់ប្រាក់តាមទូរស័ព្ទចល័ត TrueMoney Wallet បានផងដែរ​ ដែលមានភាពងាយស្រួល​ចំណេញពេលវេលា​បានយ៉ាងច្រើន ។​

ដើម្បីជាការអបអរសាទរដល់ការបើកដំណើរការសេវាកម្មថ្មីនេះ ក្រុមហ៊ុន ទ្រូម៉ាន់នី នឹងផ្តល់ជូន​​ប្រូម៉ូសិនពិសេសគឺការបង់វិក្កយបត្រភ្លើង និងសំរាមនេះដោយឥតគិតថ្លៃសេវារយៈពេល ៣ខែ សម្រាប់អតិថិជនទាំងអស់ចាប់ពីថ្ងៃទី ២០កក្កដា រហូតដល់ថ្ងៃទី ៣១តុលា ឆ្នាំ ២០២០ ។

លោកស្រី ឃួន ហ្រ្វង់ដារា ប្រធាននាយកយុទ្ធសាស្រ្ត ក្រុមហ៊ុន TrueMoney Cambodia​ បាន មានប្រសាន សន៍ថា៖ «សម្រាប់ប្រជាពលរដ្ឋកម្ពុជាយើង ក្រុមហ៊ុន ទ្រូម៉ាន់នី តែងតែជាចំណែកដ៏សំខាន់មួយនៅក្នុងជីវិតរស់នៅប្រចាំរបស់ពួកគាត់ ។ ហើយនៅពេលនេះក្រុមហ៊ុន ទ្រូម៉ាន់នី នឹងរួមចំណែកកាន់តែសំខាន់នៅក្នុងជីវិតរបស់ពួកគាត់ ដោយ សារតែយើងផ្ដល់ជូនពួកគាត់នូវសេវាកម្មទូទាត់វិក្កយបត្រភ្លើង និងសំរាមនេះ» ។

លោកស្រី ដារាបានបន្ថែមទៀតថា៖ «តាមរយៈភ្នាក់ងារទូទាំងប្រទេស និងកម្មវិធីទូទាត់ប្រាក់តាមទូរស័ព្ទចល័តដែលងាយស្រួលប្រើប្រាស់នេះ ទ្រូម៉ាន់នី មានគោលបំណងចង់ជួយសម្រួលឱ្យអតិថិជនអាចប្រើប្រាស់សេវាកម្មសំខាន់ៗទាំងនេះឱ្យបានកាន់តែងាយស្រួលបំផុត» ។

បើគិតចាប់ពីឆ្នាំ ២០១៦មក ពោលគឺនៅពេលដែលក្រុមហ៊ុន ទ្រូម៉ាន់នី ចាប់បើកដំណើរការដំបូងក្នុងប្រទេសកម្ពុជា ទ្រូម៉ាន់នី បានបង្កើតបណ្ដាញភ្នាក់ងារផ្ដល់សេវាបច្ចេកវិទ្យាហិរញ្ញវត្ថុច្រើនជាងគេបង្អស់នៅកម្ពុជា ។ ក្រុមហ៊ុន ទ្រូម៉ាន់នី បានឲ្យដឹងថាក្រុមហ៊ុនមានភ្នាក់ងាររហូតដល់ទៅជាង ១ម៉ឺនទីតាំងសម្រាប់ផ្ដល់សេវាជូនអតិថិជន ។

លោកស្រី ដារា បានបន្ថែមទៀតថា៖ «មិនខុសពីសេវាកម្មនិងផលិតផលថ្មីៗដែលយើងបានផ្ដល់ជូនទៅកាន់ទីផ្សារនាពេលកន្លងមកប៉ុន្មានទេសេវាទូទាត់វិក្កយបត្រភ្លើងនិងសំរាមនេះនឹងជួយឲ្យ ទ្រូម៉ាន់នី អាចផ្ដល់ជូនអតិថិជនចាស់ និងអតិថិជនថ្មី នូវសេវាបច្ចេកវិទ្យាហិរញ្ញវត្ថុលំដាប់ពិភពលោកដ៏ទំនើប និងមានសុវត្ថិភាពខ្ពស់របស់យើង» ។

ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូម៉ាន់នី មានភ្នាក់ងារសរុបចំនួនជាង ៦ម៉ឺន ៥ពាន់ភ្នាក់ងារ ដែលកំពុងបម្រើសេវាកម្មជូនដល់អតិថិជនចំនួន ៤០លាននាក់នៅក្នុងប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម ។ ទ្រូម៉ាន់នី ក៏មានការគាំទ្រផ្នែកបច្ចេកទេសពីក្រុមហ៊ុន Ant Financial ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អាលីបាបា ផងដែរសម្រាប់ជួយផ្គត់ផ្គង់ក្រុមហ៊ុន ទ្រូម៉ាន់ នី នូវសេវាកម្ម និងបច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបៗដ៏មានសុវត្ថិភាពខ្ពស់ ។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជាសេវាផ្ទេរប្រាក់ក្នុងស្រុកទូទាត់វិក្កយបត្របញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែតាមទូរស័ព្ទស្មាតហ្វូន និងតាមភ្នាក់ងារ ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងជាដៃគូសហការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Financial របស់ អាលីបាបា ។ ក្រៅពីសេវាទូទាត់វិក្កយបត្រភ្លើង និងសំរាមនេះទៅ ក្រុមហ៊ុន ទ្រូម៉ាន់នី ក៏គ្រោងបើកដំណើរការសេវាកម្មថ្មីៗជាច្រើនទៀត នជូនអតិថិជនបានប្រើប្រាស់ផងដែរនាពេលឆាប់ៗខាងមុខនេះ ​។

អំពីក្រុមហ៊ុន ទ្រូម៉ាន់នី

ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថល​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial​ (Alibaba) ដែលជាក្រុមហ៊ុនពីរធំជាងគេបំផុតនៅតំបន់អាស៊ី ។  

TrueMoney Group គឺជាកម្មវិធីហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ីនាពេលបច្ចុប្បន្ន ។ ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួនពី ១ប្រទេសទៅជា ៦ប្រទេសក្នុងរយៈពេលដ៏ខ្លីបំផុត ។ បច្ចុប្បន្ន ទ្រូម៉ាន់នី បាននិងកំពុងធ្វើប្រតិបត្តិការយ៉ាងរឹងមាំនៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន ។

បច្ចុប្បន្ន ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ពោលគឺ ៦៥ ០០០ភ្នាក់ងារ និងមានបរិមាណទូទាត់ប្រាក់ច្រើនជាងគេបង្អស់ ពោលគឺចំនួន ៨ ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ ២០១៩ ។ លើសពីនេះកម្មវិធីទូទាត់ប្រាក់តាមទូរស័ព្ទ TrueMoney Wallet  ឈរនៅលំដាប់ទី ១ នៃកម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ