ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិក្ខាកាម​យោធា​និង​និស្សិត​ខ្មែរ ជាង១០០នាក់​ទៀត​នឹង​វិល​ពី​ក្រៅប្រទេស​ចូល​កម្ពុជា​នៅ​ថ្ងៃនេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​កម្ពុជា​សរុប​ចំនួន​១៤៣​នាក់​ទៀត នឹង​ត្រូវធ្វើ​ដំណើរ​ឆ្លងកាត់​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ឆ្ពោះ​មក​កាន់​ប្រទេស​កម្ពុជា នៅ​វេលា​ម៉ោង ១២:០០​នាទី ថ្ងៃ​ទី ១៩…

រាជធានី​ភ្នំពេញ ៖ ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​កម្ពុជា​សរុប​ចំនួន​១៤៣​នាក់​ទៀត នឹង​ត្រូវធ្វើ​ដំណើរ​ឆ្លងកាត់​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ឆ្ពោះ​មក​កាន់​ប្រទេស​កម្ពុជា នៅ​វេលា​ម៉ោង ១២:០០​នាទី ថ្ងៃ​ទី ១៩ ខែកក្កដា ឆ្នាំ​២០២០ តាម​ជើង​យន្តហោះ​ពិសេស របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​មួយ ហើយ នឹង​ទៅ​ដល់​រាជធានី​ភ្នំពេញ​នៅ​វេលា​ម៉ោង​១៣:០០​នាទី​។

ពលរដ្ឋ​កម្ពុជា​សរុប​ចំនួន​១៤៣​នាក់ គឺ​ក្នុង​នោះ​រួម​មាន សិក្ខាកាម​យោធា​៩៨​នាក់ និស្សិត​១​នាក់ និង​ពលរដ្ឋ​ជាប់​គាំង​១​នាក់ មក​ពី​ប្រទេស​រុ​ស្ស៊ី ព្រមទាំង​និស្សិត​៤៣​នាក់ មក​ពី​ប្រទេស អេ​ហ្ស៊ី​ប ដែល​ត្រូវធ្វើ​ដំណើរ​ឆ្លងកាត់​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ឆ្ពោះទៅ​កាន់​ទៅ​ប្រទេស​កម្ពុជា នឹង​ចាកចេញ នៅ​វេលា​ម៉ោង ១២:០០​នាទី ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២០ តាម​ជើង​យន្តហោះ​ពិសេស​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី លេខ MH754 ហើយ​ដែល​នឹង​ទៅ​ដល់​រាជធានី​ភ្នំពេញ​នៅ​វេលា ម៉ោង​១៣:០០​នាទី ថ្ងៃ​ដដែល​។

បើ​តាម​ការ​ដកស្រង់​សម្តី​របស់​លោក ចឺ​យ វិ​ចិត្ត ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​បាន​ប្រាប់​ឲ្យ​ទូរទស្សន៍​ជាតិ​កម្ពុជា​បានឱ្យ​ដឹង​ថា «​ការ​ធ្វើ​មាតុភូមិ និវត្តន៍​នេះ ធ្វើ​ឡើង​ក្រោម​កិច្ចសហការ​រវាង​ស្ថានទូត​កម្ពុជា​ប្រចាំ​សហព័ន្ធ​រុ​ស្ស៊ី និង​ស្ថានទូត កម្ពុជា​ប្រចាំ​ប្រទេស​អេ​ហ្ស៊ី​ប ដោយ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ា​ឡេ​ស៊ី​ជា​អ្នក​ជួយ សម្របសម្រួល និង​រៀបចំ​ជើង​យន្តហោះ​ត​ភ្ជាប់​ពី​ទីក្រុង​គូ​ឡា​ឡាំ​ពួ​ទៅ​រាជធានី​ភ្នំពេញ​»​។

សិក្ខាកាម​យោធា និង​និស្សិត ទាំងនេះ មួយ​ចំនួន​បាន​បញ្ចប់​ការ​សិក្សា មួយ​ចំនួន​ត្រូវ​ទៅ​ធ្វើ​កម្មសិក្សា​នៅ​ប្រទេស​កម្ពុជា ហើយ​មួយ ចំនួន​ត្រូវ​សម្រាក​វិស្សមកាល​រយៈពេល​យូរ​។

បើ​តាម​ការ​បញ្ជាក់​របស់ លោក ចឺ​យ វិ​ចិត្ត ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​បន្ថែម​ថា គិត​ចាប់តាំងពី​ការ​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វី​ដ​១៩ រហូត​មក​ដល់​ពេល​នេះ ស្ថាន​ឯកអគ្គ​ទូត កម្ពុជា ប្រចាំ​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​សម្របសម្រួល និង​ជួយ​រៀបចំ​ការ​វិល​ត្រឡប់​របស់​ប្រជាពលរដ្ឋ ពលករ​-​ពលការ​នី និង​សិស្ស​-​និស្សិត រួម​ទាំង​ពលរដ្ឋ​កម្ពុជា​ជាប់​ឃុំឃាំង​បាន​ចំនួន​៧​លើក សរុប​មាន ចំនួន​៨៩៨​នាក់ ដែល​ក្នុង​នោះ​បាន​សហការ​បញ្ជូន​ពលរដ្ឋ​កម្ពុជា​ជាប់​ឃុំឃាំង​ចំនួន​១៣២​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ