ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿន​ម៉្លេះ​! រថយន្ត​ហ្វ័​ត​បើក​លឿន​ដូច​ហោះ ​រួច​ងោក​មួយភាំង​ បុក​រះ​ខ្ទេចខ្ទី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ហ្វ័​ត មួយ​បាំង​កន្លះ ក្នុង​បើក​លឿន​ដូច​ហោះ រួច​ងោក​ក្នុង​រថយន្ត​មួយភាំង ក៏​ស្រាប់តែ​រេ​ចង្កូត​ទៅ​បុក​រះ​ជាមួយនឹង​រថយន្ត​សរុប​ទាំងអស់​4​គ្រឿង បណ្តាល​ឱ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​11​និង​30​នាទី​យប់…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ហ្វ័​ត មួយ​បាំង​កន្លះ ក្នុង​បើក​លឿន​ដូច​ហោះ រួច​ងោក​ក្នុង​រថយន្ត​មួយភាំង ក៏​ស្រាប់តែ​រេ​ចង្កូត​ទៅ​បុក​រះ​ជាមួយនឹង​រថយន្ត​សរុប​ទាំងអស់​4​គ្រឿង បណ្តាល​ឱ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​11​និង​30​នាទី​យប់ ថ្ងៃ​ទី​17 ខែកក្កដា ឆ្នាំ​2020 តាម​បណ្តោយ​ផ្លូវ​174 នៅ​ចំណុច​ក្បែរ​នឹង​ផ្សារ​សូ​រិ​យា​ម៉​ល ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​3 ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជុំវិញ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​កើតហេតុ គេ​បានឃើញ​រថយន្ត​ចំនួន​​4​គ្រឿង​ចត​នៅ​ចិញ្ចើម​ផ្លូវ ក្នុង​នោះ​មាន​រថយន្ត​ឡិច​ស៊ី​ស​570 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2BB2899, រថយន្ត​កាម​រី​បា​ឡែ​ន ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AI9375, រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2U6926 និង​រថយន្ត​រ៉េ​ន​រ៉ូ​វើ​រ ពាក់​ស្លាក​លេខ​ភ្នំពេញ 2S8978 ដែល​រថយន្ត​ទាំង​៤​គ្រឿង​នេះ​សុទ្ធតែ​ចត​នៅ​ផ្លូវ​174 ។

ប្រភព​ដដែល​បន្ត​ថា លុះ​ពេល​ដែល​កើតហេតុ​ខាងលើ​នេះ ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ហ្វ័​ត​មួយ​បាំង​កន្លះ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2BC9378 បើកបរ​តាម​បណ្តោយ​ផ្លូវ​174 ពី​កើត​ទៅ​លិច ដោយ​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ រួច​ហើយ​មិនដឹង​ថា អ្នកបើកបរ​ស្រវឹងស្រា​មកពីណា​នោះ​ទេ ទើប​ងោក​មួយភាំង រួច​ក៏​រេ​ចង្កូត​មក​ស្តាំ​ដៃ​បុក​នឹង​ម៉ូតូ​កង់​បី​ឥណ្ឌា បណ្តាល​ឱ្យ​ក្រពឹត​រង​ការ​ខូចខាត ហើយ​រថយន្ត​បង្ក​នៅ​មិន​ទាន់​អស់​ល្បឿន​នោះ​ទេ ក៏​បន្ត​ទៅ​បុក​រថយន្ត​ឡិច​ស៊ី​ស​570 រង​ការ​ខូចខាត​ក្រពឹត​អស់​មួយ​ជំ​ហៀ​ង​ខាងឆ្វេង​ទាំង​មុខ​ទាំង​ក្រោយ និង​ផ្ទុះ​កង់​មុខ​ជំ​ហៀ​ង​ខាងឆ្វេង​ទៀត​។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​ពី​បុក​រថយន្ត​ឡិច​ស៊ី​ស​៥៧០​រួច រថយន្ត​បង្ក​ក៏​បន្ត​ទៅ​បុក​រថយន្ត​កាម​រី​បា​ឡែ​ន​រង​ការ​ខូចខាត​ខ្ទេច​អស់​មួយ​កំណាត់​ខាង​មុខ​ជំ​ហៀ​ង​ខាងស្តាំ និង​បន្ត​ទៅ​បុក​នឹង​រថយន្ត​2​គ្រឿង​ទៀត​ គឺ​រថយន្ត​​ហា​យ​ឡែ​ន​ឌ័​រ និង​រថយន្ត​រ៉េ​ន​រ៉ូ​វើ​រ ធ្វើ​ឱ្យ​រង​ការ​ខូចខាត​តិចតួច រីឯ​ក្បាល​រថយន្ត​បង្ក​វិញ​ក៏​បាន​បុក​កញ្ចក់​ក្រុមហ៊ុន​មួយ​ផ្ទប់​នឹង​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​ទៀត​ផង។

ក្រោយ​ពេល​កើតហេតុ ម្ចាស់​បង្ក​បាន​សង​ថ្លៃ​ខូចខាត​ដល់​ម្ចាស់​ម៉ូតូ​កង់​បី​រួច​ក៏​ចេញ​ទៅ​បាត់​ផង​ដែរ ប៉ុន្តែ​ភ្លាម​ៗ​នោះ​ម្ចាស់​រថយន្ត​បង្ក​ក៏​រត់គេច​ខ្លួន​បាត់​ស្រមោល ដោយ​បន្សល់​ទុក​នៅ​តែ​រថយន្ត​បង្ក និង​រថយន្ត​រង​គ្រោះ​តែ​ប៉ុណ្ណោះ​។ លុះ​បន្តិច​ក្រោយមក​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​ថ្មី​3 ក៏​បាន​ចុះ​មក​កន្លែង​កើតហេតុ​ដើម្បី​ធ្វើការ​វាស់វែង រួច​ក៏​យក​រថយន្ត​បង្ក និង​រថយន្ត​រង​គ្រោះ ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ