ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ក្រើនរម្លឹក​ជា​ថ្មី​បើក​បរ​យានយន្ត​ដោយ​ប្រុង​ប្រយ័ត្ន​និង​ការពារ​ខ្លួន​ពី​កូ​វី​ដ ១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក ថ្ងៃ​ទី ១៩ ខែ កក្កដា សម្ដេច​តេ​ជោ ហ៊ុន សែន…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក ថ្ងៃ​ទី ១៩ ខែ កក្កដា សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ផ្ញើ​សារ​រម្លឹក​ដល់​ប្រជាជន​ជិត​ឆ្ងាយ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​អំពី​សុវត្ថិភាព​របស់​ខ្លួន​ជា​និច្ច​ក្នុង​ការ​ធ្វើ​ដំណើរ ជា​ពិសេស​គឺ​ត្រូវ​តែ​ការពារ​ខ្លួន​ពី​កូ​វី​ដ ១៩ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ទោះបី​បងប្អូន​ធ្វើ​ដំណើរ​ទៅ​ទីណា​ក៏​ដោយ ទី​១ ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ខ្ពស់​អំពី​សុវត្ថិភាព​ក្នុង​ពេល​បើកបរ គឺ​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​គ្រប់​ៗ​គ្នា ព្រោះ​គ្រោះថ្នាក់​អាច​កើតឡើង​តែ​មួយ​វិនាទី​ប៉ុណ្ណោះ ប្រសិនបើ​យើង​ធ្វេសប្រហែស​មិន​គោរព​ច្បាប់​។

ទី​២- ត្រូវ​ការពារ​សុវត្ថិភាព​សុខភាព​ខ្លួន​យើង និង​ក្រុម​គ្រួសារ កុំអោយ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ អោយ​សោះ ព្រោះ​ជំងឺ​នេះ​ឆ្លង​រាតត្បាត​លឿន​សាហាវ​ខ្លាំង​ណាស់ ដូច​នៅ​សហរដ្ឋអាមេរិក​ដែល​ចំនួន​អ្នក​ឆ្លង​កំពុង​កើនឡើង​យ៉ាង​គំ​ហុ​គ​។ នៅ​កម្ពុជា​យើង មក​ទល់​ថ្ងៃនេះ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ សរុប​ចំនួន ១៧១​នាក់ ព្យាបាល​បានជា​សះស្បើយ ១៣៦ នាក់ និង​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ដែល​កំពុង​ព្យាបាល​ពេល​នេះ​គឺ​មាន ៣៥​នាក់ (២​នាក់​ជា​មន្ត្រី​ស្ថា​ត​ទូត​អា​មេ​រិ​ក​)​។

ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ក៏​ដូច​ភ្ញៀវ​ទេសចរណ៍​ដែល​ធ្វើ​ដំណើរ​មក​កម្ពុជា ត្រូវ​តែ​ធ្វើ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​អោយ​បាន​ខ្ជាប់ខ្ជួន ជា​ពិសេស​នៅ​ពេល​ដែល​ពិនិត្យ​សុខភាព​រួច​ហើយ អនុញ្ញាត្តិ​អោយ​រស់នៅ​ដាច់​ដោយឡែក​ចំនួន ១៤ ថ្ងៃ គឺ​ត្រូវ​ទទួលខុស​ត្រូវធ្វើ​តាម​បញ្ជា​ណែនាំ​របស់​ក្រសួងសុខាភិបាល​អោយ​បាន​ដាច់ខាត ដើម្បី​សុវត្ថិភាព​សុខភាព​ខ្លួនឯង​ផង នឹង​សម្រាប់​អ្នក​ដទៃផង​។

ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ត្រូវ​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ចឹ​ល​សម្លាប់​មេរោគ ឬ​ទឹក​អាល់កុល​។ ត្រូវ​ពាក់​ម៉ាស​ការពារ​អោយ​បាន​ល្អ ហើយ​កុំ​ធ្វេសប្រហែស​ដោយ​គិត​ខ្លី​ថា​មិន​អី​ទេ​។ ទីកន្លែង​ធ្វើ​អាជីវកម្ម​តូច​ធំ​រួម​ទាំង​ផ្សារ​រដ្ឋ និង​ឯកជន តូប​លក់​ឥ​វ៉ា​ន់​តូច​ធំ ដេប៉ូ​ចែកចាយ ហាង​កាហ្វេ ភោជនីយដ្ឋាន ការដ្ឋាន​សំណង់ ទីកន្លែង​​កាត់សក់ ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូ​ដែល​បាន​អនុញ្ញាត្តិ ធន​គារ និង​កន្លែង​ប្តូរ​ប្រាក់​តូច​ធំ ក្លី​និក​តូច​ធំ គ្លីនិក​ធ្មេញ មន្ទីរពេទ្យ​រដ្ឋ និង មន្ទីរពេទ្យ​ឯកជន ត្រូវ​តែ​មាន​ចឹ​ល ទឹក​អាល់កុល និង​ម៉ាស​សម្រាប់​ផ្តល់​ជូន​អតិថិជន​ឬ​ក្រុម​គ្រួសារ​អ្នកជំងឺ​ដើម្បី​ទប់ស្កាត់​ការ​រិ​ក​រាលដាល​ចម្លងរោគ​ពី​ម្នាក់​ទៅ​ម្នាក់ ហើយ​ត្រូវ​បន្ត​ធ្វើ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​គ្រប់ពេល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ