រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១៩ ខែកក្កដានេះបានអះអាងថាបានជាបាលអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣ នាក់ជាសះស្បើយ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ១៩ខែកក្កដាបានឲ្យដឹងថាចំនួនអ្នកជាសះស្បើយពីជំងឺកូវីដ១៩មានចំនួនសរុបនៅទូទាំងប្រទេសមាន១៣៦ នាក់ស្មើនឹង៧៩.៥៣ភាគរយធៀបនឹងចំនួនអ្នកឆ្លងទាំងអស់នៅក្នុងនោះមានស្ត្រី៣៩នាក់ និងបុរស៩៧នាក់។
ក្រសួងបន្តថា អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋមានចំនួន៣៣នាក់ក្នុងនោះ។បុរសជនជាតិខ្មែរ 7 នាក់និងស្ត្រីចំនួន 1នាក់ដែលបានវិលត្រឡប់មកពីប្រទេសឥណ្ឌូនេស៊ីនិងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត។បុរសជនជាតិខ្មែរ ២២នាក់ដែលបានវិលត្រឡប់ពីប្រទេសអារ៉ាប៊ីសាអូឌីតបុរសជនជាតិខ្មែរពីរនាក់និងស្ត្រីជាតិខ្មែរមួយនាក់តែបានវិលត្រឡប់មកពីសហរដ្ឋអាមេរិកកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញ។
ជាមួយគ្នានោះដែរក្រសួងក៏បានឲ្យដឹងថាគិតមកដល់ពេលនេះចំនួនអ្នកឆ្លងជំងឺ កូវីដ១៩នៅទូទាំងប្រទេសមានចំនួនសរុប ១៧១ នាក់ស្ត្រី ៤២នាក់និងបុរស ១២៩នាក់។
បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលអ្នកដែលបានជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន ៣នាក់ខាងលើនេះគមានស្រុកកំនើត២នាក់នៅខេត្តតាកែវនិង ១ នាក់ទៀតនៅរាជធានីភ្នំពេញ។អ្នកទាំងបីនាក់នេះត្រូវបានធ្វើតេសចំនួនពីរដងហើយលទ្ធផលបានបង្ហាញថាអវិជ្ជមានវីរុសកូវីដ១៩ ហើយពេលនេះត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញរួចហើយ៕

ចែករំលែកព័តមាននេះ