ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ផ្ទុះ​ធុង​ហ្គា​ស​ហើយ​ស្លា.ប់​មនុស្ស​៤​នាក់ និង​របួស​៥​នាក់​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ករណី​ផ្ទុះ​ហ្កា​ស​បង្កើត​ជា​អគ្គិភ័យ​នៅ​វេលា​ម៉ោង​១៦​និង​៣០ នាទី​ល្ងាច ថៃ្ង​សៅរ៍ ទី​១៨ ខែកក្កដា ឆ្នាំ​២០២០ ស្ថិត​តាម​បណ្តោយ​ផ្លូ​លេខ​៦៣ សង្កាត់…

រាជធានី​ភ្នំពេញ ៖ ករណី​ផ្ទុះ​ហ្កា​ស​បង្កើត​ជា​អគ្គិភ័យ​នៅ​វេលា​ម៉ោង​១៦​និង​៣០ នាទី​ល្ងាច ថៃ្ង​សៅរ៍ ទី​១៨ ខែកក្កដា ឆ្នាំ​២០២០ ស្ថិត​តាម​បណ្តោយ​ផ្លូ​លេខ​៦៣ សង្កាត់ ផ្សារ​ថី្ម​ទី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​៤​នាក់ និង​រង​របួស​ចំនួន ០៥ នាក់​ផង​ដែរ ដែលពន្លត់ចប់​ ​ នៅម៉ោង​១៩និង៣០នាទីល្ងាច នាថ្ងៃខែឆ្នាំ ដដែលនេះ ។

ដោយ​ម្ចាស់ផ្ទះ​ដែល​ឆេះ​ខាងលើ​ឈ្មោះ ប្រាក់ ឡាំ​ហុង ភេទ​ប្រុស អាយុ ៧៤ ឆ្នាំ ។ មុខរបរ បញ្ចូល​ហ្គា​ស ។

ចំពោះ​មូលហេតុ​បណ្តាល​មក​ពី ផ្សារ​អេ​ឡិច​ត្រិ​ច​ធុង​ហ្គា​ស​ធ្វើ​ផ្ទុះ​ធុង​ហ្គា​ស បង្ក​ជា​អគ្គិភ័យ ដែល​បន​ណ្តា​ល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន ០៤ នាក់ មាន​ដូច​ជា 1- ឈ្មោះ ឡាំ សេង​ហាវ ភេទ ប្រុស អាយុ​២៦ ឆ្នាំ មុខរបរ​និស្សិត ។ 2- ឈ្មោះ ឡាំ គី​ម​ឡា​ង ភេទ​ស្រី អាយុ​០៨​ឆ្នាំ មុខរបរ​សិស្ស ។ 3- ឈ្មោះ ម៉ៅ ស៊ី​ណាត ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​បញ្ចូល​ហ្គា​ស ។ 4- ឈ្មោះ មុន មក​រា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ​បញ្ចូល​ហ្គា​ស ។

ដោយឡែក​អ្នក​រង​របួស​មាន​ចំនួន ០៥ នាក់ មាន 1- ឈ្មោះ លី សឿង ភេទ​ស្រី អាយុ ៤៩ ឆ្នាំ មុខរបរ​បញ្ចូល​ហ្គា​ស (​របួសធ្ងន់​) ។ 2- ឈ្មោះ ឡាំង សេង​តា​យ ភេទ​ប្រុស អាយុ​១៩ ឆ្នាំ មុខរបរ​សិស្ស (​របួសធ្ងន់​) ។ 3- ឈ្មោះ ប្រាក់ ឡាំង​ហុង ភេទ​ប្រុស អាយុ​៧៤ មុខរបរ បញ្ចូល​ហ្គា​ស (​របួសស្រាល​) ។ 4- ឈ្មោះ ឡាំ គី​មជូ ភេទ​ស្រី អាយុ​១៣​ឆ្នាំ មុខរបរ​សិស្ស (​របួសស្រាល​) ។ 5- ឈ្មោះ ប្រាក់ សេង​គា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​បញ្ចូល​ហ្គា​ស (​របួសស្រាល​) ។

ក្នុង​ករណី​អគ្គិភ័យ​នេះ កម្លាំង​សមត្ថកិច្ច​បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន​១១២​ឡាន ទើប​អាច​រលត់​ទាំងស្រុង ។

រួម​មាន​រថយន្ត​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំនួន​២០​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​៦០​ឡាន ៕