ខេត្តស្វាយរៀង ៖ សមត្ថកិច្ចចុះបង្ក្រាបក្រុមចោរកម្ម០៣នាក់ ដែលតែងតែធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅជនបទ ដែលក្រុមនេះលួចមិនរើសអ្វីក៏ពួកគេលួចយកដែរ ឲ្យតែឃើញហើយក្រៅពីដើរលួចទ្រព្យរបស់គេ គឺជាមុខសញ្ញាប្រើប្រាស់ចែកចាយគ្រឿងញៀនខុសច្បាប់ទៀត ។

បើតាមសមត្ថកិច្ចនគបាលស្រុកស្វាយទាបបានឲ្យដឹងថា ករណីឈានដល់ការចុះបង្ក្រាបបាននេះ គឺនៅវេលាម៉ោង៧និង០០នាទីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ មានប្រជាពលរដ្ឋ ឈ្មោះ សោម សារឿនភេទប្រុសអាយុ៥៧ឆ្នាំ រស់នៅភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាបខេត្តស្វាយរៀង បានរាយការណ៍មកសមត្ថកិច្ចយើងថា មានចោរចូលលួចធុងបាសនៅផ្ទះរបស់ខ្លួនអស់ធុងបាសចំនួន០១គ្រឿង កាលពីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២និង១៥នាទីទៀបភ្លឺ ខ្លួនក៏បានស្គាល់ភិនភាគដេញតាម តែចាប់មិនបាន ។

ក្រោយពីរទទួលព័ត៌មាននេះភ្លាម សមត្ថកិច្ចយើងបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកណ្តៀងរាយ ចុះដល់កន្លែងកើតហេតុស្រាវជ្រាវទើបឈានដល់ការចាប់នាំខ្លួនក្រុមចោរចំនួន០៣នាក់ ដើម្បីសាកសួរ ។
ជនសង្ស័ទី១ – ឈ្មោះប៊ីក សំរិត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិទួលអង្គប់ឃុំសំបួរស្រុកស្វាយទាប ខេត្តស្វាយរៀង ។ ២- ឈ្មោះម៉ន ដា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិបន្ទាយឃុំកណ្តៀងរាយស្រុកស្វាយទាប ខេត្តស្វាយរៀង ។ ៣- ឈ្មោះម៉ន ឌឿន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិបន្ទាយឃុំកណ្តៀងរាយស្រុកស្វាយទាបខេត្តស្វាយរៀង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០៣នាក់បានឆ្លើយសារភាពថា ក្រុមខ្លួនពិតជាបានចូលលួចធុងបាស់ចំនួន០១គ្រឿងរបស់ឈ្មោះ សោម សារឿនពិតប្រាដកមែន ហើយធ្លាប់ធ្វើសកម្មភាពលួចយកម៉ូទ័របូមទឹកជាច្រើនគ្រឿងទៀតរបស់ប្រជាពលរដ្ឋនៅក្នុងឃុំកណ្តៀងរាយផងដែរ ។
ជនសង្ស័យទាំង០៣នាក់នេះ គឺជាមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនទៀតផង ។ បន្ទាប់សមត្ថកិច្ចធ្វើការសាកសួរ រួចបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលស្នងការដ្ឋាននគបាលខេត្តស្វាយរៀងចាត់ការបន្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ