រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន សូមប្រកាសច្រានចោលចំពោះព័ត៌មានដែលថា កម្ពុជាប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩ជាទ្រង់ទ្រាយធំ ។
លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា នេះជាព័ត៌មានមិនពិត ក្រសួងសុខាភិបាលសូមច្រានចោលទាំងស្រុង ហើយសូមសាធារណជន កុំមានការភ័ណ្ឌច្រឡំឲ្យសោះ ចំពោះព័ត៌មានផ្លូវការមានតែក្រសួងសុខាភិបាលតែ១គត់ ។

ក្រោយពីមានប្រតិកម្មខ្លាំងៗ និងការឆ្លើយតបភ្លាមៗ របស់លោកស្រី ឱ វណ្ណឌីន បន្ទាប់ពីមានការចុះផ្សាយនៅលើគេហទំព័រ Youtube មួយពីជនអគតិដោយប្រកាសដំណឹងបន្ទាន់ថា «កម្ពុជា ប្រឈមនឹងការចម្លងជាទ្រង់ទ្រាយធំ នៅក្នុងសហគមន៍» ។
ក្រសួងសុខាភិបាល សូមអំពាវនាវឲ្យអាជ្ញាធរ និងសមត្ថកិច្ច ចាត់វិធានការ និងផ្តន្ទាទោសចំពោះជនអគតិទាំងនោះដែលបំផ្លើសព័ត៌មានតាមផ្លូវច្បាប់ជាធរមាន ៕
សូមបញ្ជាក់ ៖ កម្ពុជាបានរកឃើញអ្នកជំងឺកូវីដ១៩ទាំងអស់ នៅទូទាំងប្រទេស សរុបចំនួន ១៧១នាក់ ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន ១៣៣នាក់ និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួន៣៨នាក់ ៕
ចែករំលែកព័តមាននេះ