រាជធានីភ្នំពេញ ៖ ចេកអំឡូងលឿងបានក្លាយជាកសិផលកម្ពុជាសំខាន់មួយក្នុងការនាំចេញ ។ ក្រសួងពាណិជ្ចកម្ម បានឲ្យដឹងថា នៅឆមាសទី១ ឆ្នាំ២០២០នេះ ការនាំចេញចេកអំបូងលឿនមានជាង ១៤ពាន់ម៉ឺនតោន ដែលគិតជាទឹកប្រាក់មានជាង ៦៨លាន ដុល្លារ។ ខណៈដែលកាលពីឆ្នាំ២០១៩ កម្ពុជាបាននាំចេញចេកចំនួន ១៥.៥៤ ម៉ឺនតោន គិតជាទឹកប្រាក់បានជាង ៥៩លានដុល្លារ។

ចេកអំបូងខ្មែរបាននាំចេញទៅកាន់ទីផ្សារ អាស៊ី និងអូសេអានី និងមានទិសដៅនាំចេញទៅកាន់អឺរ៉ុប និងទីផ្សារដ៏សំខាន់មួយទៀត គឺប្រទេសចិន ។ ចិនដែលបានទទួលស្គាល់ និងអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន ៩ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចនាំចេញផ្លែចេកទៅកាន់ប្រទេសចិនបាន។

ក្នុងឱកាសចុះពីបិនិត្យការដាំដុះចេក អំបូងលឿងមួយកន្លែងសម្រាប់នាំចេញរបស់ក្រុមហ៊ុន Longmate Agriculture នៅស្រុកឈូក ខេត្តកំពត ដែលមានផ្ទៃដីដាំចេក៤ពាន់ហិកតា កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថាការដំណាំចេកបានចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិនិងបង្កើតការងារដល់ប្រជាពលរដ្ឋនៅមូលដ្ឋានក្បែរៗកសិដ្ឋានបានធ្វើ។

លោករដ្ឋមន្ត្រីក្រសួងពាណីឲិជ្ជកម្ម បានស្នើឲ្យកសិករ ផលិតករ សហគមន៍ សមាគម និងក្រុមហ៊ុន ផលិតចេកអំបូងលឿង ត្រូវប្រកាន់ភ្ជាប់ និងអនុវត្តតាមសៀវភៅបន្ទុក ដូចជាការផលិតមានអនាម័យខ្ពស់ ការវេចខ្ចប់ ការរក្សាទុក និងមិនប្រើប្រាស់សារធាតុគីមីហាមឃាត់ជាដើម ដើម្បីធានាទាំងគុណភាព និងអនាម័យខ្ពស់ ដែលមិនប៉ះពាល់សុខភាពអ្នកបរិភោគ និងរក្សាកំណើនបរិមាណនាំចេញ៕


ចែករំលែកព័តមាននេះ