ខណៈនេះកំពុងតែផ្ទុះហ្គាស់កើតទៅជាអគ្គិភ័យនៅសង្កាត់ផ្សារថ្មី៣
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មុននេះបន្តិចមានករណីផ្ទុះហ្គាស់ ដែលបង្កឲ្យកើតជាអគ្គិភ័យនៅផ្លូវ៦៣ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។


សេចក្តីរាយការណ៍បានបន្តថា ពេលនេះដែរកម្លាំងសមត្ថកិច្ចកំពុងតែជួយពន្លត់យ៉ាងញាប់ដៃ ញាប់ជើង និងបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរ និងប្រជាពលរដ្ឋជាច្រើន ។


ដោយករណីនេះដែរ ខាងយើងនៅមិនទាន់ដឹងពីមូលហេតុនៅឡើយទេ និងមិនដឹងថា ឆេះខូចខាតអស់អ្វីខ្លះដែរ មនុស្សប៉ុន្មាននាក់ទេ ដែលជាប់នៅក្នុងផ្ទះនោះ ។ ព័ត៌មានលំអិតនឹងមានផ្សាយបន្តទៀត ៕






ចែករំលែកព័តមាននេះ