កូនប្រុសមហាសេដ្ឋី Warren Buffett មិនស្តាយក្រោយទេបន្ទាប់ពីលក់ភាគហ៊ុនដែលឪពុកផ្តល់ឱ្យ
កាលពីឆ្នាំ ១៩៧៧ កូនប្រុសរបស់លោកមហាសេដ្ឋី វ៉ារេន បាហ្វេត (Warren Buffett) គឺលោក ភីធើ បាហ្វេត…
កាលពីឆ្នាំ ១៩៧៧ កូនប្រុសរបស់លោកមហាសេដ្ឋី វ៉ារេន បាហ្វេត (Warren Buffett) គឺលោក ភីធើ បាហ្វេត…
កាលពីឆ្នាំ ១៩៧៧ កូនប្រុសរបស់លោកមហាសេដ្ឋី វ៉ារេន បាហ្វេត (Warren Buffett) គឺលោក ភីធើ បាហ្វេត (Peter Buffett) ទទួលបានភាគហ៊ុនរបស់ក្រុមហ៊ុន Berkshire Hathaway ដែលពេលនោះមានតម្លៃ ៩ម៉ឺនដុល្លារ ។
តារាចម្រៀង និងសប្បុរសជនម្នាក់នេះបានប្រាប់ថា ពេលនោះលោកបានមើលឃើញបងៗទាំងពីររូបរបស់លោកចាយវាយលុយទាំងនោះយ៉ាងលឿន ហើយលោកមិនចង់ដើរតាមអ្នកទាំងពីរទេ ។
ពេលដែលលោកទទួលបានភាគហ៊ុនមរតកនោះ លោកមានអាយុត្រឹមតែ ១៩ ឆ្នាំប៉ុណ្ណោះ ហើយលោកទើបតែបានសម្រេចចិត្តថា លោកនឹងព្យាយាមសម្រេចក្តីសុបិនក្លាយជាតារាចម្រៀង ។ ដូច្នេះលោកបានលក់ភាគហ៊ុនទាំងនោះ និងយកលុយទៅទិញពេលវេលាដែលអនុញ្ញាតឲ្យលោកដឹងថាលោកពិតជាអាចជោគជ័យក្នុងវិស័យនោះ ឬទេ ។
ជាដំបូងលោកបានចាកចេញពីសាកលវិទ្យាល័យ Standford University និងរៀបចំផែនការដើម្បីប្តូរទៅរស់នៅSan Francisco ។ ពេលនោះលោករស់នៅដោយរិះថាំក្នុងអាផាតមិនតូចមួយ ។ ការចំណាយភាគច្រើនរបស់លោក គឺមានតែទៅលើឧបករណ៍តន្ត្រីរបស់លោកប៉ុណ្ណោះ ។
លោកបានព្យាយាមខិតខំហ្វឹកហាត់ទាំងផ្នែកព្យាណូ និងការនិពន្ធបទចម្រៀង ព្រមទាំងបានទទួលការងារដែលមិនបានលុយថែមទៀតផង ។ មិនយូរប៉ុន្មាន លោកពិតជាបានជោគជ័យពិតមែន ប៉ុន្តែភាពជោគជ័យរបស់លោកមិនបានកើតមានឡើងព្រោះលោកជាកូនប្រុសរបស់មហាសេដ្ឋីដែលទទួលបានការគោរពពីមនុស្សជុំវិញពិភពលោកទេ ។
សម្រាប់លោក ភីធើ លោកបានដឹងថា លោកជោគជ័យនៅពែលដែលអ្នកជិតខាងរបស់លោកសួរលោកថាលោកមានការងារអ្វី ។ ពេលនោះលោកបានឆ្លើយតបថា លោកជាអ្នកនិពន្ធបទចម្រៀងដែលកំពុងឆ្លងកាត់ការលំបាក ។ ជាលទ្ធផល អ្នកជិតខាងរបស់លោកបានណែនាំកូនប្រសាដែលជាអ្នកគូរគំនូរជីវចលដែលកំពុងត្រូវការចម្រៀង ហើយឱកាសនេះបានធ្វើឲ្យលោកចូលរួមនិពន្ធឲ្យកម្មវិធីជាច្រើនរបស់ MTV ដ៏ល្បីល្បាញ ។
លោក ភីធើ បាននិយាយថា លោកមិនស្តាយក្រោយនឹងជម្រើសលក់ភាគហ៊ុន ៩ម៉ឺនដុល្លារដែលបច្ចុប្បន្នមានតម្លៃដល់ទៅ ២០០លានដុល្លារនេះទេ ព្រោះលោកបានយកវាទៅវិនិយោគលើពេលវេលា ។
លោកបានបន្តទៀតថា តាំងពីនៅវ័យក្មេង ឪពុករបស់លោកបានបង្រៀនលោកថា គោលដៅនៃការធ្វើការមិនមែនគ្រាន់តែដើម្បីរកលុយទេ តែវាទាក់ទិននឹងការធ្វើអ្វីដែលខ្លួនស្រលាញ់ ៕
ចែករំលែកព័តមាននេះ