រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ជាបឋមបានឲ្យដឹងថា កាលពីថ្ងៃទី១៧ កក្កដា កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន នឹងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក អ៊ីន បូរ៉ា អគ្គស្នងការរង នគរបាលជាតិ នឹងជាប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៍ បានបើកកិច្ចប្រតិបត្តការបង្ក្រាបករណី ចាប់បង្ខាំងធ្វើទារុណកម្ម និងជម្រិតទារប្រាក់ ដោយជនជាតិចិន និងជនជាតិចិនដូចគ្នា ។

សេចក្តីរាយការបន្តថា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ មានឈ្មោះ LIU ZHENGLIANG អាយុ៤០ឆ្នាំ ជនជាតិ ចិន បានទៅរាយការណ៏ និងដាក់ពាក្យបណ្តឹង នៅនាយកដ្ឋាននគរ បាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ប្តឹងពីជនជាតិចិនមួយក្រុមបានធ្វើសកម្ម ភាព ចាប់បង្ខាំងធ្វើទារុណកម្ម និងជម្រិតទារប្រាក់ ពីជនរងគ្រោះ ឈ្មោះ Ma Lie ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិចិន ដូចគ្នា ។
ក្រោយពីទទួលបាន បណ្តឹងខាងលើនោះ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានចុះស្រាវជ្រាវ ជាបន្ទាន់ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យជនជាតិចិន ចំនួន១១នាក់ នៅចំណុចផ្ទះជួលលេខ ៣២២ ផ្លូវលេខ៦៥៦ ក្រុម១០ ភូមិតាង៉ូវ សង្កាត់និរោធន៏ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងបានរំដោះជនរងគ្រោះដោយសុវត្ថិភាព ។ ជនសង្ស័យទាំង១១នាក់មាន ៖

១-ឈ្មោះ Zhong Xing ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ចិន (គ្មានលិខិតឆ្លងដែនជាប់ខ្លួន) ។ ២-ឈ្មោះ Liu Zhong Quan ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ EH9333895 ។ ៣-ឈ្មោះ Xu Chu ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន (គ្មានលិខិតឆ្លងដែនជាប់ខ្លួន) ។ ៤-ឈ្មោះ Wang Zhou You ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ចិន (គ្មានលិខិតឆ្លងដែនជាប់ខ្លួន) ។ ៥-ឈ្មោះ Lu Ai ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ចិន (គ្មានលិខិតឆ្លងដែនជាប់ខ្លួន) ។ ៦-ឈ្មោះ He Wei ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ចិន (គ្មានលិខិតឆ្លងដែនជាប់ខ្លួន) ។ ៧-ឈ្មោះ Wnag Hui ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ចិន (គ្មានលិខិតឆ្លងដែនជាប់ខ្លួន) ។ ៨-ឈ្មោះ Zeng Jin Feng ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ចិន (គ្មានលិខិតឆ្លងដែនជាប់ខ្លួន) ។ ៩-ឈ្មោះ Wang Xiin ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ EJ2540787 ។ ១០-ឈ្មោះ Wang Xin ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ចិន (គ្មានលិខិតឆ្លងដែនជាប់ខ្លួន) ។ ១១-ឈ្មោះ Zhou Ren ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ចិន (គ្មានលិខិតឆ្លងដែនជាប់ខ្លួន) ។ សមត្តកិច្ចក៏បានធ្វើការដកហូតវត្ថុតាងរួមមាន ៖

១-ដំបងឆក់ចំនួន ២
២-ខ្នោះដៃចំនួន១
៣-ទូរស័ព្ទចំនួន ១៧គ្រឿង
៤-ដុំSWITCH ចំនួន១គ្រឿង
៥-ត្រាចំនួន៥
៦-កុំព្យូទ័រយួរដៃចំនួន ២គ្រឿង
៧-កាតធនាគារមួយចំនួន
៨-លិខិតឆ្លងដែនចំនួន ០៣ក្បាល និង ទូរដែកចំនួន ១ ។ ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបាននគរបាលព្រហ្មទណ្ឌ កំពុងធ្វើការសាកសួរចម្លើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕


ចែករំលែកព័តមាននេះ