ខេត្តកំពង់ធំ ៖ បុរសម្នាក់ដែលមានមុខងារ និងតួនាទីជាក្រឡាបញ្ជីតុលាកាខេត្តកំពង់ធំបានបើករថយន្តកាមរីគូទស្វិត តាមដងផ្លូវក្រាលគ្រោះក្រហមក្នុងល្បឿនលឿន បានដាច់កាឡេក្រឡាប់ធ្លាក់ចូលប្រឡាយទឹក បណ្តាលឲ្យស្លាប់យ៉ាងអាណោចអធម៌នៅនឹងកន្លែង ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលា១៩ និង២នាទីយប់ ថ្ងៃទី១៧ ខែកក្កដាឆ្នាំ២០២០ ស្ថិតនៅលើផ្លូវគ្រួសក្រហមចំណុចប្រឡាយទឹក នៅក្នុងភូមិវាំងខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ជនរងគ្រោះបើករថយន្តម៉ាកកាមរីស្វិត ពាក់ផ្លាកលេខ ច.៣៦៣៩ ភ.ព២ អ្នកបើកបរដោយឈ្មោះ រឹម សុខឡង ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិពោធិ៍បាក់ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន បើកបរពីកើតទៅលិចបានដាច់កាឡេធ្លាក់ផ្លូវ ចូលទឹកប្រឡាយ បណ្ដាលឲ្យឈ្លក់ទឹកស្លាប់នៅកន្លែងកើតហេតុ ។


សមត្ថកិច្ចប្រាប់ថា មូលហេតុមកពីជនរងគ្រោះបើកបររថយន្តមានល្បឿនលឿនសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕
ចែករំលែកព័តមាននេះ