មន្ត្រីណែនាំផ្តល់បច្ចេកទេសដល់និស្សិតក្នុងការចិញ្ចឹមទាធ្វើអាជីវកម្ម
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ ខណៈថ្នាកដឹកនាំប្រទេសកំពុងជម្រុញប្រជាកសិករក្នុងការធ្វើអាជីវកម្មចិញ្ចឹមសត្វមាន់ ទា និងត្រី ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនោះ គឺឃើញមានពលរដ្ឋនិងនិស្សិតចាប់អារម្មណ៍លើការចិញ្ចឹមនិងចង់ដឹងបច្ចេកទេសចិញ្ចឹមឲ្យបានត្រឹមត្រូវ ។

លោកហៀប ចាន់ណាន អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តព្រះសីហនុ ព្រឹកថ្ងៃទី១៧ កក្កដា ឆ្នាំ២០២០ បានចុះពិនិត្យណែនាំ ផ្តល់បច្ចេកទេសនិងគាំទ្រដល់ប្អូនៗនិសិត្សមកពីបន្ទាយមានជ័យ ដែលមកបង្កើតកសិដ្ឋានចិញ្ចឹមទាជាង១៥០០០ក្បាល នៅភូមិចំការកៅស៊ូ ឃុំជើងគោស្រុកព្រៃនប់ខេត្តព្រះសីហនុ ៕ (កែសម្រួលដោយ ៖ ធីតា)





ចែករំលែកព័តមាននេះ