ជាក់ស្តែងលើលោកនេះមិនមានរូបមន្តដែលធានាថាអាចជួយឲ្យមនុស្សជោគជ័យបានទាំងស្រុងទេ។ ប៉ុន្តែ ក្នុងសម័យកាលអ៊ីនធើណែតដែលពោរពេញទៅដោយព័ត៌មាននេះ វាកាន់តែមានភាពងាយស្រួលក្នុងការទទួលបានគន្លឹះងាយៗដែលអាចជួយឲ្យមនុស្សឈានមុខអ្នកដទៃទាំងក្នុងអាជីវកម្ម និងក្នុងជីវិតបាន។ ជាទូទៅ អ្នកត្រូវដឹងនូវចំណុចខាងក្រោមនេះប្រសិនបើអ្នកចង់ជោគជ័យ។

១. មនុស្សដែលជោគជ័យមិនជោគជ័យដោយចៃដន្យទេ
មនុស្សតែងតែមានទម្លាប់គោរពស្រលាញ់ ព្រមទាំងច្រណែនអ្នកដទៃដែលជោគជ័យជាងខ្លួនដោយមើលរំលងការឈឺចាប់ និងការខិតខំប្រឹងប្រែងដែលពួកគេត្រូវឆ្លងកាត់ដើម្បីជោគជ័យបាន។ មនុស្សមិនត្រូវរំពឹងថានឹងមានជីវិតរស់នៅស្រួលទេ តែពួកគេគួរតែរំពឹងចង់បានកម្លាំងកាយ និងចិត្តដែលជួយឲ្យពួកគេពុះពារក្នុងជីវិតវិញ។
២. មនុស្សភាគច្រើនវាយតម្លៃលើសមត្ថភាពរបស់ខ្លួនខុស
ជាទូទៅ មនុស្សរំពឹងទុកខ្ពស់ពេកនូវអ្វីដែលខ្លួនអាចសម្រេចក្នុងរយៈពេលមួយឆ្នាំ និងរំពឹងទុកទាបពេកនូវអ្វីដែលខ្លួនអាចសម្រេចក្នុងរយៈពេលប្រាំឆ្នាំ។ ជាទូទៅ ផ្លូវដើរទៅរកភាពជោគជ័យពោរពេញទៅដោយឧបសគ្គ ហើយពេលខ្លះមនុស្សត្រូវដើរវៀងផ្លូវជាច្រើនដងទើបអាចទៅដល់គោលដៅដែលបានកំណត់បាន។
៣. ការដឹកនាំជាបញ្ហាតែតែងតែជាដំណោះស្រាយដែរ
ការធ្វើជាអ្នកដឹកនាំក្នុងពិភពលោកដែលពោរពេញទៅដោយការផ្លាស់ប្តូរយ៉ាងលឿននេះមិនមានភាពងាយស្រួលទេ។ ប៉ុន្តែការគ្រប់គ្រងអាជីវកម្មភាគច្រើនពឹងផ្អែកខ្លាំងណាស់លើការដឹកនាំ ហើយជាទូទៅ រាល់បញ្ហាដែលអ្នកជួបប្រទះអាចត្រូវបានដោះស្រាយចេញប្រសិនបើមានការដឹកនាំល្អចេញពីអ្នក ឬដៃគូអាជីវកម្មរបស់អ្នក។
៤. ផ្នត់គំនិត និងមនុស្សជះឥទ្ធិពលខ្លាំងណាស់លើភាពជោគជ័យ
មនុស្សម្នាក់ៗជាលទ្ធផលនៃផ្នត់គំនិត និង សកម្មភាពរបស់ពួកគេ។ គំនិតដែលមនុស្សមាន និងមនុស្សដែលពួកគេរាប់អានជះឥទ្ធិពលខ្លាំងណាស់ទៅលើឱកាសជោគជ័យ ប៉ុន្តែអ្នកអាចគ្រប់គ្រងកត្តាទាំងពីរនេះបាន។
ព្រោះតែសកម្មភាពរបស់មនុស្សទទួលរងឥទ្ធិពលពីគំនិតរបស់ពួកគេ ការទទួលព៏ត៌មានអវិជ្ជមាន ការនិយាយដើមគ្នា និងកត្តាផ្សេងៗទៀតអាចប៉ះពាល់ដល់អ្នកដែរ។ ជាមួយគ្នានេះដែរ ការនៅជិតមនុស្សដែលតែងតែគិតថាអ្នកនឹងបរាជ័យមិនអាចជួយឲ្យអ្នកជោគជ័យបានទេ ៕
ចែករំលែកព័តមាននេះ