ការឆ្លងរាលដាលនៃវីរុសCOVID-19 ៖ សហរដ្ឋអាមេរិក ឥណ្ឌា ប្រេស៊ីលនិងអាហ្វ្រិកខាងត្បូងនាពេលបច្ចប្បន្ន កំពុងជួបប្រទះ ការកើនឡើងខ្ព្ស់បំផុតនៃចំនួន អ្នកឆ្លងវីរុសCOVID-19ចាប់តាំងពីដើមខែកក្កដានេះមក។ មហាយក្សសេដ្ឋកិច្ចទាំង៤នោះ នៅមិនទាន់ឈានដល់កម្រិតឆ្លងកំពូល ដែលការឆ្លងត្រូវចាប់ចុះថយវិញនៅឡើយ។

សហរដ្ឋអាមេរិកមានប្រជាជន៣២៨លាននាក់ ចំនួនអ្នកឆ្លងវីរុសមានច្រើនជាងគេបំផុត ដល់លើសពី៥០.០០០នាក់ក្នុងមួយថ្ងៃ ចាប់តាំងពីដើមខែកក្កដាមក រួចគ្រាន់តែថ្ងៃទី១៦កក្កដាមួយ មានអ្នកឆ្លងថ្មីដល់ទៅជាង៧៧.០០០នាក់ នាំឲ្យចំនួនអ្នឆ្លងសរុបឡើងដល់៣.៥៦០.៣៦៤នាក់ ហើយចំនួនអ្នកស្លាប់ក្នុងប្រទេសនេះ មានដល់ជាង១៤០.០០០នាក់រួចហើយ។
បែបនោះនាំឲ្យអត្រាអ្នកស្លាប់មាន៤១២នាក់ ក្នុងចំណោមប្រជាជន១លាននាក់។ សរុបចំនួនអ្នកឆ្លងវីរុសនៅអាមេរិកមានដល់ជិត៣,៦លាននាក់ ហើយរដ្ឋ៤០ក្នុងចំណោមរដ្ឋទាំង៥០ ចំនួនអ្នកឆ្លងមានកាន់តែខ្ពស់។ រដ្ឋកាលីហ្វ័រនីញ៉ាជារដ្ឋដំបូងគេដែលចាត់វិធានការបង្ខាំងមនុស្សកាលពីខែមីនា បានសម្រេចរួចហើយកាលពីថ្ងៃទី១៤កក្កដា បិទជាថ្មីបណ្ដាបារ ភោជនីយដ្ឋាន រោងភាពយន្តនិងសួនសត្វ។

នៅសហរដ្ឋអាមេរិក ក្នុងចំណោមអ្នកធ្វើតេស្ត មនុស្សដល់ជាង៥%រកឃើញឆ្លងដែលនោះជាសង្វាក់ ដែលលើសពីការកំណត់របស់អង្គការសុខភាពពិភពលោក។ បើការឆ្លងនៅតែស្ថិតក្នុងសង្វាក់នេះ នោះមុនដំណាច់ឆ្នាំនេះ មនុស្សរហូតដល់៤០លាននាក់អាចឆ្លង។
ប្រទេសប្រេស៊ីលជាមហាអំណាចសេដ្ឋកិច្ចធំជាងគេនៅអាមេរិកឡាទីន ដែលមានប្រជាជន២០៩លាននាក់ ចំនួនអ្នកឆ្លងវីរុសបានកើនដល់ជាង២លាននាក់ ហើយចំនួនអ្នកស្លាប់មាន ៧៦.៦៨៨នាក់ ជាមួយអ្នកស្លាប់ថ្មី១.៣២២នាក់ ២៤ម៉ោងចុងក្រោយនេះ។ អត្រាអ្នកស្លាប់នៅប្រេសីុលដោយសារវីរុសមានដល់៣៥៤នាក់ ក្នុងចំណោមប្រជាជន១លាននាក់ តែបណ្ដាអ្នកឯកទេសវាយតម្លៃថា ចំនួនពិតប្រាកដនៃអ្នកឆ្លង អាចមានរហូតដល់១០ដងខ្ពស់ជាងនេះ ហើយចំនួនអ្នកស្លាប់វិញ មានខ្ពស់ជាងតុល្យការផ្លូវការដល់២ដង។ ក្នុងចំណោមរដ្ឋទាំង២៧របស់ប្រេស៊ីល រដ្ឋសាវប៉ូឡូនិងរដ្ឋរីយ៉ូដឺហ្សាណឺរូ ចំនួនអ្នកឆ្លងមានខ្ពស់បំផុត។
រដ្ឋរីយ៉ូដឺហ្សាណឺរូអត្រាអ្នកស្លាប់ដោយសារវីរុសមានខ្ពស់រហូតដល់ ៦៦៥នាក់ក្នុងចំណោមប្រជាជន១លាននាក់។

ចំណែកប្រទេសឥណ្ឌាជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទី៥ មានប្រជាជន១,៣លាននាក់ បានក្លាយជាប្រទេសទី៣ រងការប៉ះពាល់ខ្លាំងជាងគេដោយសារវីរុស ហើយមកដល់ថ្ងៃទិ ១៧កក្កដា ចំនួនអ្នកឆ្លងបានកើនដល់លើសពី១លាននាក់ហើយ។ ចំនួនអ្នកស្លាប់ក្នុងប្រទេសនេះ បានឡើងដល់២៥.៦០២នាក់។ ចំនួនអ្នកឆ្លងវីរុសកើនខ្ពស់យ៉ាងលឿន ដែលពេលនេះ មានដល់១.០០៣.៨៣២នាក់។
ទោះបីយ៉ាងណាចំនួនអ្នកស្លាប់នៅឥណ្ឌាមានខ្សោយនៅឡើយ ត្រឹម១៧នាក់ក្នុងចំណោមប្រជាជន១លាននាក់ បើប្រៀបធៀបទៅនឹងអង់គ្លេស មានដល់៦៦៣នាក់។ តែការឆ្លងវីរុសនៅទីនោះ បានកើនលឿនបំផុត។ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីលោកណារេនដ្រាម៉ូឌី បានសម្រេចកាលពីថ្ងៃទី១៤កក្កដា បង្ខាំងមនុស្ស១២៥លាននាក់ក្នុងរដ្ឋប៊ីហា រហូតដល់ថ្ងៃទី៣១កក្កដា ក្រោយលុបចោលការបង្ខាំងកាលពីខែមិថុនា។ ប្រជាជន១៣លាននាក់នៅបឹងហ្គាល័រក៏ត្រូវបង្ខាំងជាថ្មីដែរ។ រដ្ឋដែលរងការប៉ះពាល់ខ្លាំងជាងគេគឹរដ្ឋ មហារាស្ត្រាដែលមានក្រុងបុមបៃនិងរដ្ឋតាមិឡណាឌ្ូ។ រដ្ឋធានីញូវដែល្លីតែឯង មានជាង១ភាគ២នៃចំនួនអ្នកឆ្លង។
ប្រទេសអាហ្វ្រិកខាងត្បូងជាប្រទេសឧស្សាហកម្មខ្លាំងជាងគេនៅអាហ្វ្រិក មានប្រជាជន៥៨លាននាក់ ចំនួនអ្នកឆ្លងវីរុសក៏កើនកាន់តែខ្ពស់មានដល់ជាង៨.០០០នាក់ក្នុង១ថ្ងៃ ចាប់តាំងពីដើមខែកក្កដាមក នាំឲ្យចំនួនអ្នកឆ្លងសរុបឡើងដល់ ជាង៣០០.០០០នាក់។ អាជ្ញាធរកត់សម្គាល់ឃើញអ្នកឆ្លងវីរុស៥០០នាក់ក្នុង១ម៉ោង។
ចំនួនអ្នកស្លាប់លើពិភពដោយសារវិរុសពេលនេះមានដល់៥៨៤.៧៥០នាក់ហើយ ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ