ចិន ៖ តាមប្រភពព័ត៌មាន Shanghaiist បានឱ្យដឹងថា ខ្សែវីដេអូមួយបានវាយលុកលើប្រព័ន្ធអ៊ីនធើរណេតចិនតែម្តងកាលពីពេលថ្មីៗនេះ ដោយមានបុរសម្នាក់ដែលដើរជុំវិញទីក្រុងឆុងឈីង ដោយមានកាំបិតជាប់នឹងក្បាលទៀតផង។

នៅក្នុងវីដេអូឃ្លីបមួយនេះ គឺបង្ហាញពីបុរសម្នាក់កំពុងត្រូវបានគេជួយ រួចដើរឆ្លងកាត់ផ្លូវ ខណៈដែលមានជំនួយការពេទ្យម្នាក់ទៀត កំពុងមើលគាត់ឡើងឡានពេទ្យ រួចឡើងគ្រែសែង មុនពេលចូលទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ។

ហើយក៏មានពាក្យចចាមអារាមថា កាំបិតបានធ្លាក់ពីលើអគារផ្ទះល្វែងមួយជាន់ ហើយក៏ធ្លាក់នៅលើក្បាលបុរសរូបនោះ បណ្តាលឱ្យកាំបិតនោះជាប់នៅនឹងក្បាលតែម្តង។ ទោះយ៉ាងណា ប៉ូលិសនៅក្នុងតំបន់ បានច្រានចោលជាសាធារណៈនូវពាក្យចចាមអារាមទាំងនេះ ដោយបានបញ្ជាក់ថា កាំបិតនោះបានជាប់នៅក្នុងលលាដ៏ក្បាលរបស់គាត់ កំឡុងពេលមានជម្លោះជាមួយអ្នកដទៃ។

រូបភាពមួយ២ទៀតបានបង្ហាញពីអ្វីដែលបានកើតឡើងនៅពេលដែលបុរសរូបនោះ ពេលមកដល់មន្ទីរពេទ្យ។ ដោយរូបភាពមួយ គឺគាត់ដេកផ្កាប់មុខនៅលើគ្រែមន្ទីរពេទ្យ ហើយរូបមួយទៀត បង្ហាញពីស្ថានភាព ក្រោយពីកោរសក់ ដើម្បីត្រៀមវះកាត់៕ ដកស្រង់ចេញពីវេបសាយ ៖ shanghaiist (កែសម្រួលដោយ ៖ បុប្ផា)
https://www.youtube.com/watch?v=tDxuPEK5VuU&has_verified=1


ចែករំលែកព័តមាននេះ