បារាំង ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា នាយករដ្ឋមន្ត្រីបារាំង Jean Castex បានប្រាប់ព្រឹទ្ធសភាបារាំងនៅថ្ងៃព្រហស្បតិ៍នេះថា ការពាក់ម៉ាស់នៅទីសាធារណៈក្នុងប្រទេសបារាំងនឹងមានភាពចាំបាច់ចាប់ពីសប្តាហ៍ក្រោយ។
រដ្ឋាភិបាលកំពុងពិចារណាអនុវត្តច្បាប់ថ្មីនៅថ្ងៃទី១ ខែសីហា ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី Castex បាននិយាយថា គាត់យល់ថា កាលបរិច្ឆេទកំណត់នេះហាក់ដូចជា យឺតពេលហើយ។

នាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា ការពាក់ម៉ាសគឺជាវិធានការការពារដ៏មានប្រសិទ្ធភាពប្រឆាំងនឹងមេរោគឆ្លងមេរោគ។ រដ្ឋាភិបាលបានចូលរួមជាមួយបណ្តាប្រទេសអឺរ៉ុបដទៃទៀត ក្នុងការផ្លាស់ប្តូរជំហររបស់ខ្លួនលើការពាក់ម៉ាស។
ដោយឡែក កាលពីខែមីនា រដ្ឋាភិបាលបាននិយាយថា ពាក់ម៉ាសមិនត្រូវបានណែនាំសម្រាប់មនុស្សដែលមិនមានរោគសញ្ញានោះទេ។

ការលើកទឹកចិត្តឱ្យសាធារណជនពាក់ម៉ាសការពារ បានក្លាយជាផ្នែកមួយនៃយុទ្ធសាស្ត្រប្រឆាំងនឹងជំងឺកូវីដ១៩ របស់រដ្ឋាភិបាល។ ការពាក់ម៉ាសគឺចាំបាច់សម្រាប់មនុស្ស ដែលប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ នៅប្រទេសបារាំង៕ ដកស្រង់ចេញពីវេបសាយ ៖ cnn (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ