ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​មិន​អស់ចិត្ត ក្រោយ​កម្មករ​ម្នាក់​ជិះ​សុខ​ៗ​ដួល​ម៉ូតូ​បាត់បង់​ជីវិត​តាម​ផ្លូវ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជា​កម្មករ​សំណង់​ម្នាក់​ជិះ​ម៉ូតូ​ត្រឡប់​​មក​ពី​ធ្វើការ​វិញ ស្រាប់តែ​ដួល​ម៉ូតូ​ធ្វើ​ឱ្យ​បាត់បង់​ជីវិត​តែ​ម្តង ក្រុម​គ្រួសារ​មិន​អស់ចិត្ត ក៏​ប្តឹង​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍​ពិនិត្យ​ភ្លាម​ៗ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​យប់ ថ្ងៃ​ទី​១៦ ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជា​កម្មករ​សំណង់​ម្នាក់​ជិះ​ម៉ូតូ​ត្រឡប់​​មក​ពី​ធ្វើការ​វិញ ស្រាប់តែ​ដួល​ម៉ូតូ​ធ្វើ​ឱ្យ​បាត់បង់​ជីវិត​តែ​ម្តង ក្រុម​គ្រួសារ​មិន​អស់ចិត្ត ក៏​ប្តឹង​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍​ពិនិត្យ​ភ្លាម​ៗ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​យប់ ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២០ នៅ​តាម​បណ្តោយ​ផ្លូវលំ ស្ថិត​ក្នុងភូមិ​កន្ទោក​ត្បូង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល ។

សេចក្តីរាយការណ៍​បន្ត​ថា សព​ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ មឿ​ន ម៉ាច ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​កម្មករ​សំណង់ រស់នៅ​ភូមិ​ភ្លើង​ឆេះ​រទេះ​លិច សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល​។ ចំណែក​ម៉ូតូ​ដែល​ជន​រង​គ្រោះ​ជិះ​ម៉ាក ហុងដា គប់​90 ពណ៌​ខៀវ អត់​ស្លាក​លេខ ។

តាម​ប្រភព​ពី​បុរស​ម្នាក់​ឈ្មោះ សៀ​ក សុភ​ត្រា អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​ភ្លើង​ឆេះ​រទេះ​លិច សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​មក​ពី​ធ្វើការ​រោងចក្រ​ក៏​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ខាងលើ ព្រមទាំង​ម៉ូតូ​កំពុង​តែ​ដេក​ស្តូកស្តឹង​នៅ​តាម​ផ្លូវ ។

បុរស​រូប​នេះ​បន្ត​ថា ភ្លាម​ៗ​នោះ គាត់​បាន​ទាក់ទង​អាជ្ញាធរ​ភូមិ​របស់​ខ្លួន ដើម្បី​មក​មើល និង​កៀក​សព​ជន​រង​គ្រោះ​ឡើង ទើប​ដឹង​ថា ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​នោះ គឺជា​អ្នក​ភូមិ​ផង​របង​ជាមួយ​គ្នា ក៏​បាន​ជិះ​ម៉ូតូ​ទៅ​សួរនាំ​ប្រពន្ធ​ជន​រង​គ្រោះ ក៏​បាន​បញ្ជាក់​ប្រាប់​ថា ប្តី​របស់​ខ្លួន​មិន​ទាន់​មក​ពី​ធ្វើការ​ទេ ទើប​ក្រុម​គ្រួសារ មាន​ទាំង​ម្តាយក្មេក ព្រមទាំង​អ្នក​ភូមិ​បាន​នាំ​គ្នា​មក​មើល​ភ្លាម​ៗ​ផង​ដែរ ។

តាម​ប្រភព​ពី​ស្ត្រី​ជា​ប្រពន្ធ​បញ្ជាក់​ប្រាប់​ថា ប្តី​របស់​គាត់​ជា​រៀងរាល់ថ្ងៃ​មក​ពី​ធ្វើការ​នៅ​ម៉ោង​៦​ល្ងាច គ្រានោះ​រូប​គាត់​ជា​ប្រពន្ធ​ក៏​មានការ​សង្ស័យ​ដែរ តែ​ជន​រង​គ្រោះ​ខាន​ប្រើ​ទូរស័ព្ទ​២​ថ្ងៃ​មក​ហើយ ។ បន្ទាប់​មក​ក្រុម​គ្រួសារ​មិន​អស់ចិត្ត ដោយ​ឃើញ​ស្ថានភាព​សព​ជន​រង​គ្រោះ​មាន​សភា​ពពក​ក្បាល​ផ្នែក​ខាងក្រោយ​ទៀត​ផង ដោយ​មានការ​សង្ស័យ​ថា ជន​រង​គ្រោះ​អាច​ត្រូវ​ជនសង្ស័យ​វាយ​សម្លាប់​តែម្តង​។

ក្រោយ​ពេល​កើតហេតុ សព​បុរស​រង​គ្រោះ​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ និង​នគរ​បាល​ខណ្ឌ បាន​ទាក់ទង​ទៅ​ជំនាញ​ចក្ខុ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ពិនិត្យ​សព​ភ្លាម​ៗ​ផង​ដែរ ហើយ​សព​ខាងលើ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​លិខិត​ប្រគល់​សព​ទៅ​ឱ្យ​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ