ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​តូ​ក្យូ​ ប្រកាស​អាសន្ន​កម្រិត​ខ្ពស់​ប្រឈម​មុខ​នឹង​កំណើន​អ្នក​ឆ្លង​វីរុស

3 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ យោង​តាម​អភិបាលក្រុង​តូ​ក្យូ​លោកស្រី​យូ​រី​កូ​កូ​អ៊ី​កេ​ថា ក្រុង​តូ​ក្យូ​ត្រូវ​បាន​ដាក់​នា​ថ្ងៃ​ទី​១៥ ក​ក្ក​ដា ក្នុង​ការ​ប្រកាស​អាសន្ន​ខ្ពស់ ប្រឈម​មុខ​នឹង​ការ​ឆ្លង​វីរុស ​COVID-19 មក​ពី​មានការ​ហក់​ឡើង នៃ​ចំនួន​អ្នក​ឆ្លង​ប្រចាំ​ថ្ងៃ​។…

ប្រទេស​ជប៉ុន ៖ យោង​តាម​អភិបាលក្រុង​តូ​ក្យូ​លោកស្រី​យូ​រី​កូ​កូ​អ៊ី​កេ​ថា ក្រុង​តូ​ក្យូ​ត្រូវ​បាន​ដាក់​នា​ថ្ងៃ​ទី​១៥ ក​ក្ក​ដា ក្នុង​ការ​ប្រកាស​អាសន្ន​ខ្ពស់ ប្រឈម​មុខ​នឹង​ការ​ឆ្លង​វីរុស ​COVID-19 មក​ពី​មានការ​ហក់​ឡើង នៃ​ចំនួន​អ្នក​ឆ្លង​ប្រចាំ​ថ្ងៃ​។ ក្រុង​តូ​ក្យូ​កំពុង​ប្រឈម​មុខ​នឹង​សភាពការណ៍​ធ្ងន់ធ្ងរ​មួយ​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​លោកស្រី​យូ​រី​កូ​កូ​អ៊ី​កេ​គូសបញ្ជាក់​ថា យើង​កំពុង​ស្ថិត​ក្នុង​សភាព​ការណ៍ ដែល​យើង​ត្រូវ​ណែនាំ​ដល់​ពលរដ្ឋ​និង​ដល់​បណ្ដា​សហគ្រាស​។ លោកស្រី​ស្នើ​ដល់​ប្រជា​ជន​ឲ្យ​ផ្អាក​រាល់​ការ​ដើរហើរ​មិន​ចាំបាច់​។ អត្រា​នៃ​ការ​ឆ្លង​វីរុស​នៅ​ក្រុង​តូ​ក្យូ ពេល​នេះ​ឈាន​ដល់​ការ​ប្រកាស​អាសន្ន​កម្រិត​ក្រហម ជា​កម្រិត​ខ្ពស់​បំផុត ក្នុង​ចំណោម​កម្រិត​ទាំង​៤​។

ដោយ​ផ្អែក​លើ​ការ​ការ​វិភាគ​របស់​បណ្ដា​អ្នក​ជំនាញការ​ខាង​សុខាភិបាល​សាធារណៈ លោកស្រី​អភិបាលក្រុង​អះអាង​ថា ការ​ឆ្លង​មាន​លើស​ពី​កម្រិត​ខ្ពស់​ហើយ​។ លោកស្រី​សន្យា​បង្កើន​ការ​ធ្វើតេស្ត​លើ​ប្រជា​ជន ដោយ​ប្រើ​ជា​ពិសេស​សម្ភារ​ដែល​ប្រើ​ក្នុង​បណ្ដា​សកល​វិទ្យាល័យ ។ តាម​ការ​កត់សម្គាល់​របស់ខ្ញុំ ពេល​នេះ​យើង​កំពុង​ស្ថិត​ក្នុង សភាពការណ៍​ធ្ងន់ធ្ងរ​មួយ​។

ប្រឈម​មុខការ​ភ័យ​ខ្លាច​រលក​ទី​២​នៃ​ការ​ឆ្លង​វីរុស​ចេញពី​ក្រុង​តូ​ក្យូ ការ​អំពាវនាវ​នានា​ត្រូវ​បាន​បង្កើន ក្នុង​ជួរ​ពួក​អ្នកប្រឆាំង​និង​តាម​បណ្ដាញ​សង្គម ទាមទារ​ឲ្យ​រដ្ឋាភិបាល​ផ្អាក​យុទ្ធនាការ​ហៅ​GO TO TRAVEL ដើម្បី​ជម្រុញ ទេសចរណ៍​ក្នុងស្រុក​។

នៅ​ក្រុង​តូ​ក្យូ​ចំនួន​អ្នក​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ មាន​លើស​ពី​២០០​នាក់ ចាប់តាំងពី​៤​ថ្ងៃ​មក​ហើយ​ជាមួយ​ចំនួន​អ្នក​ឆ្លង​មាន​ដល់​២៤៣​នាក់ កាលពី​ថ្ងៃ​ទី​១០​កក្កដា​។ ការ​ធ្វើតេស្ត​លើ​បណ្ដា​និយោជិត​នៃ​ហាង​ឌី​ស្កូ​នានា បាន​បង្ហាញ​ជា​ពិសេស​ពី​ការ​កើន​ខ្ពស់​នៃ​ចំនួន​អ្នក​ឆ្លង ក្នុង​ចំណោម​យុវវ័យ​និង​មនុស្ស​មាន​អាយុ​ខ្ទង់​៣០​ឆ្នាំ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ