ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤ វិធី​ត្រៀមខ្លួន​នៅ​ពេល​បាត់បង់​ការងារ !

4 ឆ្នាំ មុន

ស្ថាន​ការ​នា​ពេល​បច្ចុប្បន្ន​នេះ​អាច​ផ្តល់​នូវ​ភាព​មិន​ប្រាកដប្រជា​ដល់​មនុស្ស​ជា​ច្រើន​ព្រោះតែ​ការ​ផ្ទុះ​នៃ​ជំងឺ​កូ​វី​ដ ១៩ ។ ខណៈ​ដែល​ប្រទេស​កម្ពុជា​បាន​ចាប់ផ្តើម​បើក​ដំណើរការ​បន្តិច​ម្តង​ៗ​ពិតមែន​ក្តី មាន​ក្រុមហ៊ុន និង​អាជីវកម្ម​ជា​ច្រើន​ដែល​កំពុង​ជួប​នូវ​ទុក្ខ​លំបាក ។ ក្នុង​ពេល​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​មិន​ប្រាកដប្រជា​នា​នេះ អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ រ៉ា​មី​ត…

ស្ថាន​ការ​នា​ពេល​បច្ចុប្បន្ន​នេះ​អាច​ផ្តល់​នូវ​ភាព​មិន​ប្រាកដប្រជា​ដល់​មនុស្ស​ជា​ច្រើន​ព្រោះតែ​ការ​ផ្ទុះ​នៃ​ជំងឺ​កូ​វី​ដ ១៩ ។ ខណៈ​ដែល​ប្រទេស​កម្ពុជា​បាន​ចាប់ផ្តើម​បើក​ដំណើរការ​បន្តិច​ម្តង​ៗ​ពិតមែន​ក្តី មាន​ក្រុមហ៊ុន និង​អាជីវកម្ម​ជា​ច្រើន​ដែល​កំពុង​ជួប​នូវ​ទុក្ខ​លំបាក ។

ក្នុង​ពេល​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​មិន​ប្រាកដប្រជា​នា​នេះ អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ រ៉ា​មី​ត សេ​ធី (Ramit Sethi) បាន​ប្រាប់​មក​ថា អ្នក​ត្រូវ​តែ​ចាប់ផ្តើម​គិត​ទុក​មុន ។ ប្រសិនបើ​អ្នក​ព្រួយបារម្ភ​ថា អ្នក​អាច​នឹង​បាត់បង់​ការងារ​នោះ អ្នក​ត្រូវ​ដើរ​តាម​ជំហាន​សំខាន់​ៗ​ខាងក្រោម​នេះ ៖

១. ទទួលស្គាល់​ការ​ពិត
គោលការណ៍​សំខាន់​ម​មួយ​ក្នុង​ពេល​នេះ គឺ​អ្នក​ត្រូវ​តែ​ទទួលស្គាល់​ការ​ពិត ។ អ្នក​មិន​អាច​គិត​ថា​វា​មិន​អាច​កើតឡើង​លើ​អ្នក​ទេ ហើយ​អ្នក​ត្រូវ​តែ​សួរ​ខ្លួន​ដោយ​ស្មោះត្រង់​ថា តើ​ការងារ​របស់​អ្នក​ពិតជា​អាច​នឹង​បាត់បង់​ទៅ​មែនដែរ ឬទេ? ប្រសិនបើ​អ្នក​គិត​ថា​មានឱកាស​ខ្ពស់​នោះ អ្នក​ត្រូវ​ពិនិត្យ​មើល​ស្ថាប័ន​ការងារ​របស់​អ្នក​ឡើង​វិញ​ថា តើ​ក្រុមហ៊ុន​កំពុង​តែ​ស្ថិត​ក្នុង​ស្ថាន​ការ​បែប​ណា?

២. អ្នក​ត្រូវ​មាន​ភាព​សកម្ម
ទោះជា​អ្នក​បាត់បង់​ការងារ​ពិតមែន​ក្តី អ្នក​នៅ​មានឱកាស​ជា​ច្រើន​ទៀត​ក្នុង​ទីផ្សារ ។ ដូច្នេះ​អ្នក​ត្រូវ​តែ​មាន​ភាព​សកម្ម​ក្នុង​ការ​រក​ការងារ មិនមែន​រង​ចាំ​រហូត​ដល់​អ្នក​បាត់បង់​ការងារ​ទើប​រក​ទេ ។ អ្នក​គួរតែ​រៀបចំ​ផែនការ​ឲ្យ​បាន​ច្បាស់លាស់ និង​កែសម្រួល​ការ​ចាយវាយ​ផ្សេង​ៗ​របស់​អ្នក​ឡើង​វិញ ។

៣. ចាប់ផ្តើម​កាត់​បន្ថយ​ការ​ចាយវាយ
ប្រសិនបើ​អ្នក​ច្បាស់​ថា​អ្នក​អាច​នឹង​បាត់បង់​ការងារ​នោះ អ្នក​ត្រូវ​តែ​ចាប់ផ្តើម​កាត់​បន្ថយ​ការ​ចាយវាយ​ឲ្យ​បាន​លឿន ជា​ពិសេស​ការ​ចាយវាយ​ដែល​មិន​ចាំបាច់​ដូច​ជា​លើ​ការ​ទទួលទាន​អាហារ​នៅ​ក្រៅ ឬ​ការ​កម្សាន្ត​ផ្សេង​ៗ​ជាដើម ។

៤. ទាក់ទង​ទៅ​មនុស្ស​ដែល​អ្នក​ស្គាល់
មុន​ពេល​អ្នក​បាត់បង់​ការងារ អ្នក​គួរតែ​ប្រាប់​ទៅ​មនុស្ស​ដែល​អ្នក​ស្គាល់​ថា អ្នក​កំពុង​រក​ការងារ ។ វា​ងាយស្រួល​ក្នុង​ការ​រក​ការងារ​ពេល​ដែល​អ្នកមាន​ការងារ​ហើយ​ស្រាប់​ជាង ។ ពេល​ដែល​អ្នក​ទាក់ទង​ទៅ​អ្នក​ដទៃ អ្នក​គួរតែ​ប្រាប់​ពួក​គេ​ឲ្យ​បាន​ច្បាស់​ដែរ​ពី​ការងារ​ដែល​អ្នក​ចាប់អារម្មណ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ