ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហរដ្ឋអាមេរិក​និង​ជប៉ុន​ក្លាយជា​ទិស​ដៅ​ធំ​របស់​អ្នកទេសចរ​ចិន​ក្នុង​ឆ្នាំ​2015

9 ឆ្នាំ មុន

សៀង​ហៃ ៖ ក្រុមហ៊ុន​លក់​សំបុត្រ​ទេសចរណ៍ Travelzoo ប្រចាំ​ក្រុង​សៀង​ហៃ​បាន​បង្ហើប​កាលពី​ថ្ងៃ​ពុធ​ថា ប្រទេស​ជប៉ុន និង​សហរដ្ឋអាមេរិក​ក្លាយទៅជា​ទិស​ដៅ​ទេសចរណ៍​ក្រៅ​ស្រុក​

សៀង​ហៃ ៖ ក្រុមហ៊ុន​លក់​សំបុត្រ​ទេសចរណ៍ Travelzoo ប្រចាំ​ក្រុង​សៀង​ហៃ​បាន​បង្ហើប​កាលពី​ថ្ងៃ​ពុធ​ថា ប្រទេស​ជប៉ុន និង​សហរដ្ឋអាមេរិក​ក្លាយទៅជា​ទិស​ដៅ​ទេសចរណ៍​ក្រៅ​ស្រុក​ដ៏​ធំ​ជាង​របស់​អ្នកទេសចរ​ចិន​ដែល​ធ្វើ​ការងារ​តាម​ក្រុមហ៊ុន​ក្នុង​ឆ្នាំ​២០១៥ នេះ​ដោយសារ​តែ​គោលនយោបាយ​បន្ធូរបន្ថយ​ទិដ្ឋាការ (VISA) និង​ការ​ចុះថោក​នៃ​ប្រាក់​យេ​ន​ជប៉ុន ។

ក្រុមហ៊ុន​បាន​ថ្លែង​ថា ការ​ធ្វើ​ដំណើរ​លក្ខណៈ​ក្រុមហ៊ុន​និង​គ្រួសារ​ក្នុងឆ្នាំនេះ​នឹង​មានការ​ពេញ​និយម​ក្នុង​ចំណោម​អ្នកទេសចរ​ចិន ។ នេះ​បើ​យោង​តាម​ការ​ស្ទង់​មតិ​ប្រចាំឆ្នាំ​របស់​ខ្លួន​ដែល​ធ្វើ​ឡើង​ជាមួយនឹង​ពលរដ្ឋ​៥.០០០​នាក់ នៅ​តាម​បណ្តា​ក្រុង​ធំ​ៗ​របស់​ចិន​ដូច​ជា​សៀង​ហៃ និង​ប៉េ​កាំ​ង​ជាដើម ។ ចំណែក​ការ​ស្ទង់​មតិ​ពី​គោលដៅ​ទេសចរណ៍​ក្រៅ​ស្រុក​ធំ​ៗ​របស់​ជនជាតិ​ចិន​ដែល​ធ្វើ​ការងារ​តាម​ក្រុមហ៊ុន​សម្រាប់​ឆ្នាំ​២០១៥ រួម​មាន ប្រ​ទស​ជប៉ុន (៣៩%) សហរដ្ឋអាមេរិក (៣១,៤%) នូ​វែ​ល​សេ​ឡង់ (២៦,៨%) អូស្ត្រាលី (២៥,៦%) និង​កោះ​តៃវ៉ាន់​(២៤,៩%) ។ ចំណែក​បណ្តា​ប្រទេស​មួយ​ចំនួន ដូច​ជា សហរដ្ឋអាមេរិក កា​ណា​ដា ជប៉ុន និង​អង់គ្លេស បាន​ជួយ​សម្រួល​ទិដ្ឋាការ​សម្រាប់​ជនជាតិ​ចិន​ក្នុង​នីតិវិធី ឬ​បែបបទ​ចូល​ងាយ ។

ជាមួយ​គ្នា​នេះ​ដែរ អ្នកទេសចរ​ចិន​ក៏​ទំនងជា​នឹង​លេង​ចាប់អារម្មណ៍​ក្នុង​គោលដៅ​មួយ​ចំនួន​ដែរ ក្នុងឆ្នាំនេះ​ធៀប​នឹង​ឆ្នាំ​២០១៤ រួម​មាន​ម៉ា​ឡេ​ស៊ី និង​ក្រុង​ហុងកុង ជាដើម ៕