ខេត្តស្វាយរៀង ៖ កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានដឹកនាំក្រុមការងារ ចុះដោះស្រាយករណីបុរសជាម្ចាស់ស្រែម្នាក់កាប់ដីផ្លូវលំស្ទូងស្រូវ ធ្វើឱ្យផ្លូវរួមតូច ជាហេតុធ្វើឱ្យមានការខឹងសម្បារពីសំណាក់ប្រជាពលរដ្ឋដែលធ្វើដំណើតាមផ្លូវលំមួយខ្សែនោះ ។ ក្រោយពីលោកអភិបាលស្រុកចុះអប់រំនិងដោះស្រាយរួចមក បុរសជាម្ចាស់ស្រែដែលកាប់ដីផ្លូវលំស្ទូងស្រូវនោះ និងប្រពន្ធ ក៏បានយល់ព្រមលើកដីចាក់បំពេញធ្វើផ្លូវឡើងវិញ ដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាធម្មតា ។

ផ្លូវលំមួយខ្សែដែលត្រូវម្ចាស់ស្រែកាប់ដីស្ទូងស្រូវខាងលើ ស្ថិតក្នុងភូមិតាហង្ស ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ។

ម្ចាស់ស្រែដែលកាប់ផ្លូវលំស្ទូងស្រូវខាងលើនោះឈ្មោះពៅ សារិទ្ធ ភេទប្រុស អាយុ៥១ឆ្នាំ ជាកសិករ រស់នៅភូមិតាហង្ស ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ។

ផ្លូវលំមួយខ្សែខាងលើនេះគឺប្រជាពលរដ្ឋបានធ្វើដំណើរទៅមកក្នុងភូមិនិងឆ្លងកាត់ពីភូមិមួយទៅភូមិមួយ ព្រមទាំងដឹកជញ្ជួនកសិផល ឬទៅបុណ្យទាន និងសម្រាប់សិស្សានុសិស្សធ្វើដំណើរទៅសាលារៀនជាដើម៕

សូមបញ្ជាក់ថា កន្លងមក អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកក៏បានបង្ហោះរូបភាពម្ចាស់ស្រែបានកាប់ផ្លូវលំស្ទូងស្រូវធ្វើឲ្យផ្លូវរួមតូច បន្ទាប់ពីឃើញបែបនេះ អាជ្ញាធរបានចុះទៅដោះស្រាយតាមសំណើរបស់ប្រជាពលរដ្ឋរួចរាល់ហ់ើយ ៕ (កែសម្រួលដោយ ៖ ធីតា)

ចែករំលែកព័តមាននេះ